កិច្ចព្រមព្រៀងស្តីពីអ៊ុយក្រែនអាចសម្រេចបាន លុះត្រាតែភាគីទាំងពីរបានចូលរួមការចរចា
(VOVWORLD) - នៅថ្ងៃទី ៤ ខែតុលា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា នឹងមិនអាចសម្រេចបានកិច្ចព្រមព្រៀងស្តីពីបញ្ហាអ៊ុយក្រែនឡើយ ប្រសិនបើក្រុងគៀវបដិសេធមិនធ្វើការសន្ទនានោះ ពីព្រោះ "ការចរចាទាមទារឱ្យមានភាគីទាំងពីរ" ។
វិមានក្រឹមឡាំងក៏បានស្វាគមន៍ចំពោះសំណើរបស់ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk សម្រាប់កិច្ចព្រមព្រៀងសន្តិភាពមួយសំដៅបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
ការអត្ថាធិប្បាយរបស់លោក Peskov ត្រូវបាននាំចេញបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយនាថ្ងៃដដែល ដែលបានបដិសេធជាផ្លូវការនូវលទ្ធភាពនៃការចរចាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ៕