|
ប្រធានាធិបតី កូឡុំប៊ីលោក Juan Manuel Santos នៅពិធីទទួលរង្វាន់ Nobel សន្តិភាព (រូបថត៖Getty) |
(VOVworld) - កិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាលកូឡុំប៊ីនិងកងកម្លាំង
ប្រដាប់ អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ជាគំរូចំពោះប្រទេសនានាដែលកំពុងរងការ
បំផ្លិច បំផ្លាញដោយសង្គ្រាមដូចជាស៊ីរី យេម៉ែននិងស៊ូដង់ខាងត្បូង។ប្រធានាធិបតី
កូឡុំប៊ីលោក Juan Manuel Santos បានថ្លែងមតិដូច្នេះនៅពេលអញ្ជើញទទួលរង្វាន់
Nobel សន្តិភាពឆ្នាំ២០១៦នៅរដ្ឋធានី Oslo ប្រទេសន័រវេសនាថ្ងៃទី១០ ធ្នូ។លោក
Santos បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសន្តិភាពនាថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ ២០១៦
ដែលជួយបញ្ចប់សង្គ្រាមក្នុងអំឡុង៥ទសវត្សកន្លងទៅ ជាគំរូដើម្បីដោះស្រាយ
ជំលោះប្រដាប់អាវុធទាំងអស់លើពិភពលោក៕