កិច្ចព្រមព្រៀងអំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran នឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ មករា

កិច្ចព្រមព្រៀងអំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran នឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ មករា  - ảnh 1
ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាស កិច្ចព្រមព្រៀងរបត់ដែលសាធារណៈរដ្ឋឥស្លាមនេះ
ទទួលបានជាមួយ ក្រុម P5+1 អំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran នឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ មករា ខាងមុខនេះ។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១២ មករា ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសកិច្ចព្រមព្រៀង
របត់ដែលសាធារណៈរដ្ឋឥស្លាមនេះទទួលបានជាមួយ ក្រុម P5+1 អំពីកម្មវិធីនុយក្លេ
អ៊ែររបស់ Tehran នឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ មករា ខាងមុខនេះ។ តាមអនុរដ្ឋមន្ត្រី
ការបរទេសអ៊ីរ៉ង លោក Abbas Araqchi ថា៖ រាល់ការខ្វែងគំនិតរវាង Tehran និងវ៉ាស៊ីន
តោនត្រូវបានដោះស្រាយមុនពេលកិច្ច ព្រមព្រៀងនេះអនុម័ត។ សេតវិមាន
បានទទួលស្គាល់ព័ត៌មានពោលខាង លើ។ ប្រធានាធិបតីអាមេរិក លោក Barack Obama បានសម្តែងក្តីសប្បាយរីករាយ ចំពោះការបោះជំហាននេះ ហើយអំពាវនាវឲ្យភាគី
នានាបន្តប្រមូលផ្តុំទៅលើខ្លឹមសារសំខាន់ដើម្បីទទួលបានកិច្ចព្រមព្រៀងលើគ្រប់
វិស័យយ៉ាងឆាប់ៗ។ ប្រធានាធិបតីអាមេរិកបានឲ្យដឹងទៀតថា៖ អាមេរិកនិងប្រទេស
ផ្សេងៗទៀតនឹងចាប់ផ្តើមបន្ធូរស្រាលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះអ៊ីរ៉ង់ដោយ
មានលក្ខណៈថា៖ អ៊ីរ៉ង់ត្រូវអនុវត្តការទទួលខុសត្រូវរបស់ខ្លួនក្នុងកិច្ចព្រមព្រៀង
ជាមួយក្រុម P5+1 ដែលបានចុះហត្ថលេខានាខែវិច្ឆិកាឆ្នាំទៅមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ