កិច្ចសន្ទនា EAEU - អាស៊ាននៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg

(VOVWORLD) - វាយតម្លៃពីសក្ដានុពលសហប្រតិបត្តិការរវាងប្លុកទាំងពីរ លោក Sergey Glazyev សមាជិកក្រុមប្រឹក្សារដ្ឋមន្រ្តីទទួលបន្ទុកការធ្វើសមាហ រណកម្មនិងម៉ាក្រូសេដ្ឋកិច្ចនៃគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប បានចាត់ ទុកថា អាស៊ានជាតំបន់ដែលមានល្បឿនអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់ ព្រមទាំងការ អភិវឌ្ឍលឿនដូចព្យុះសង្ឃរានៃវិទ្យាសាស្ត្របច្ចេកទេសបាននាំមកនូវឱកាស
នាថ្ងៃទី៣ ខែមិថុនា នៅក្នុងក្របខ័ណ្ឌថ្ងៃធ្វើការទី២នៃវេទិកាសេដ្ឋកិច្ច អន្តរជាតិ St. Petersburg (SPIEF ២០២១) បានប្រព្រឹត្តទៅកិច្ចសន្ទនាអាជីវ កម្ម រវាងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) និងអាស៊ាន តាមទម្រង់ ចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង ក្រោមការដឹកនាំរបស់លោកIvan Polyakov ប្រធានក្រុមប្រឹក្សាអាជីវកម្មរុស្ស៊ី-អាស៊ាន។
វាយតម្លៃពីសក្ដានុពលសហប្រតិបត្តិការរវាងប្លុកទាំងពីរ លោក Sergey Glazyev សមាជិកក្រុមប្រឹក្សារដ្ឋមន្រ្តីទទួលបន្ទុកការធ្វើសមាហ រណកម្មនិងម៉ាក្រូសេដ្ឋកិច្ចនៃគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប បានចាត់ ទុកថា អាស៊ានជាតំបន់ដែលមានល្បឿនអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់ ព្រមទាំងការ អភិវឌ្ឍលឿនដូចព្យុះសង្ឃរានៃវិទ្យាសាស្ត្របច្ចេកទេសបាននាំមកនូវឱកាស អភិវឌ្ឍថ្មីជាច្រើនផងដែរ។ ហេតុដូច្នេះ លោកបានស្នើឲ្យបង្កើតតំបន់អនុ គ្រោះពាណិជ្ជកម្មរវាង EAEU និងអាស៊ាន។
ថ្លែងតាមប្រព័ន្ធវីដេអូ លោក Dato Lim Jock Hoi អគ្គលេខាធិការ អាស៊ានបានឲ្យដឹងថា អាស៊ានយកចិត្តទុកដាក់ខ្ពស់ដល់ការស្ដារដោយ ចីរភាព ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងអារិយ្យធម៌។ ដោយ ឈរលើមូលដ្ឋាននោះ លោកជឿជាក់ថា ការផ្លាស់ប្ដូរឌីជីថលនិងការអភិវឌ្ឍ ប្រកបដោយចីរភាពក៏ដូចជាកំណើនបៃតងគឺជាវិស័យសំខាន់ៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្លុកទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ