កិច្ច​សន្ទនា Shangri La ២០២៤ ពិភាក្សាអំពី​ប​ញ្ហា​ក្តៅគគុក​​ជាច្រើននៃតំបន់ និងពិភពលោក

(VOVWORLD) - នាថ្ងៃទី ៣១ ឧសភា ប្រតិភូជាង ៥៥០នាក់ដែលជារដ្ឋមន្ត្រី មន្ត្រីការពារជាតិជាន់ខ្ពស់ និងអ្នកប្រាជ្ញមកពីប្រទេសជាង ៤០ មានវត្តមាននៅក្នុងប្រទេសសិង្ហបុរី ដើម្បីចូលរួមកិច្ចសន្ទនា Shangri-La ឆ្នាំ ២០២៤។

តាមការគ្រោងទុក កិច្ចសន្ទនា Shangri La ឆ្នាំនេះនឹងមានសម័យប្រជុំពេញអង្គ ចំនួន៧ ដោយផ្តោតការពិភាក្សាលើប្រធានបទ ចាប់ពីតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រហូតដល់វិធីសាស្រ្តអភិក្រមរបស់ចិនចំពោះបញ្ហាសន្តិសុខសកល គោលនយោបាយគ្រប់គ្រងវិបត្តិ ហានិភ័យក្នុងដំណាក់កាលប្រកួតប្រជែង ការអនុវត្តច្បាប់អន្តរជាតិ សេរីភាពនាវាចរណ៍ ឬកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខរវាងប្រទេសតូចៗ ឱកាសការទូតសម្រាប់បញ្ហាមីយ៉ាន់ម៉ា។

កិច្ច​សន្ទនា Shangri La ២០២៤ ពិភាក្សាអំពី​ប​ញ្ហា​ក្តៅគគុក​​ជាច្រើននៃតំបន់ និងពិភពលោក - ảnh 1រូបថត៖ REUTERS

នៅខាងក្រៅនៃកិច្ចសន្ទនានេះ នឹងប្រព្រឹត្តិទៅជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីចិន លោក Dong Jun ជំនួបត្រីភាគីរវាងអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង និងជំនួបទ្វេភាគីរវាងកូរ៉េខាងត្បូង និងជប៉ុន។

យោងតាមផែនការ កិច្ចសន្ទនា Shangri-La ឆ្នាំ២០២៤ នឹងអូសបន្លាយរយៈរហូតដល់ថ្ងៃទី ៣ ខែមិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ