កិច្ចសន្ទនា Shangri-La 2019 - អាមេរិកអំពាវនាវឱ្យមានរួមសហការគ្នាក្នុងការ រក្សាសន្តិភាពនិងស្ថិរភាពនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

(VOVWORLD) - នាថ្ងៃទី១ ខែមិថុនា កិច្ចសន្ទនា Shangri-La លើកទី ១៨ នៅសិង្ហបុរី បានប្រព្រឹត្តទៅសម័យប្រជុំពេញអង្គចំនួនពីរ ស្តីពីយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិករបស់អាមេរិក និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ។
កិច្ចសន្ទនា Shangri-La 2019 - អាមេរិកអំពាវនាវឱ្យមានរួមសហការគ្នាក្នុងការ រក្សាសន្តិភាពនិងស្ថិរភាពនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក - ảnh 1 រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី លោក Patrick Shanahan

នៅក្នុងសម័យពិភាក្សាលើកទីមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទីលោក Patrick Shanahan បានថ្លែងសុន្ទរកថាក្រោមចំណងជើងថា "ចក្ខុវិស័យរបស់អាមេរិកស្តីពីសន្តិសុខនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក " យោងតាមនោះបានបញ្ជាក់ថាមហាសមុត្រឥណ្ឌា-ប៉ាស៊ីហ្វិក គឺជាតំបន់អាទិភាពមួយសំរាប់អាមេរិក ហើយទីក្រុងវ៉ាស៊ីនតោនកំពុងវិនិយោគលើតំបន់នេះ និងប្រកៀកស្មាជាមួយ  បណ្តាប្រទេសដទៃទៀតក្នុងតំបន់ទៀតផងដែរ។ ក៏ប៉ុន្តែនាបច្ចុប្បន្ន តំបន់នេះកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខមួយចំនួន រួមទាំងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ភេរវកម្មនិយម សន្តិសុខអ៊ិនធើណែត ជួញដូរគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ លើសពីនេះទៀត មានទង្វើរនានានៅតែដើរបញ្ច្រាសទៅនឹងសណ្តាប់ធ្នាប់ ច្បាប់អន្តរជាតិ យោធូបនិយកម្ម ព្រមទាំងប៉ុនប៉ងចាប់បង្ខំឲ្យប្រទេសដទៃអនុវត្តតាមយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ