កិច្ចសន្ទនា Shangri-La លើកទី១៧បានប្រារព្ធឡើងនៅប្រទេសសិង្ហបុរី
(VOVWORLD) -កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី (ឬហៅថា កិច្ចសន្ទនាសាងគ្រីឡា) លើកទី១៧ នឹងបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅប្រទេសសិង្ហបុរីនៅយប់ថ្ងៃទី១មិថុនា ។
ឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារប្រទេសវៀតណាម |
នេះជាវេទិកាសន្តិសុខសំខាន់របស់ពិភពលោក ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការពារជាតិនិងគណៈប្រតិភូមកពីប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន៤០។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀត ណាមចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រ សួងការពារប្រទេសវៀតណាម។
ក្នុងអំឡុងពេលពីរថ្ងៃធ្វើការជាផ្លូវការនោះ នឹងបានប្រព្រឹត្តទៅសម័យប្រជុំពេញអង្គចំនួន៥ ក្នុងនោះផ្តោតសំខាន់ទៅលើបញ្ហាដែលជះឥទ្ធិពលផ្ទាល់ទៅលើសន្តិភាព សេ្ថរភាពក្នុងតំបន់ ក៏ដូចជាតួនាទីរបស់ប្រទេសមហាអំណាច បញ្ហាប្រឈមសន្តិសុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បញ្ហានុយក្លេអ៊ែរ សណ្តាប់ធ្នាប់សន្តិសុខដែលកំពុងបម្រែបម្រួលរបស់តំបន់អាស៊ី ជាពិសេសគឺលើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។ ឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹងថា៖
“គណៈប្រតិភូវៀតណាមនឹងចូលរួមសម័យប្រជុំទាំងអស់សំដៅក្តាប់ជាប់សភាពការណ៍និងការពារទស្សនៈរបស់ខ្លួនតាមវេទិកាទាំងឡាយ។ ក្រៅពីសកម្មភាពរួមនៃកិច្ចប្រជុំកំពូលនេះ ប្រទេសជាច្រើនក៏បានស្នើជួបសន្ទនាទ្វេភាគី ដូចជាពិភាក្សាជាមួយប្រទេសម្ចាស់ផ្ទះសិង្ហបុរី ប្រទេសធំៗដូចជា អាមេរិក កាណាដា បារាំងនិងអង់គ្លេស រួមទាំងអង្គការអន្តរជាតិនានាមួយចំនួនទៀតផងដែរ”។
លោក Vu Chien Thang ក៏បានឲ្យដឹងថែមទៀតថា នៅក្នុងកិច្ចប្រជុំកំពូលសាងគ្រីឡាលើកនេះ គណៈប្រតិភូវៀតណាមបន្តបង្ហាញនូវតួនាទីសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាអន្តរជាតិនិងតំបន់៕