កិច្ចសន្ទនា Shangri-La ២០៖ សិង្ហបុរីសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃការធានាបណ្តាញ​ទំនាក់ទំនងវាងអាមេរិក និងចិន

(VOVWORLD) - នាថ្ងៃទី ៤ ខែមិថុនា នៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Ng Eng Hen បានសង្កត់ធ្ងន់ថា ប្រទេសនេះនិងប្រទេសដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មិនមែនជា “អ្នកឈរមើលមិនចាប់អារម្មណ៍” ចំពោះភាពតានតឹងដែលកំពុងកើតឡើងរវាងអាមេរិក និងចិន។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងថ្ងៃធ្វើការចុងក្រោយនៃវេទិកាសន្តិសុខតំបន់ កិច្ចសន្ទនា Shangri-La លើកទី ២០ នៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រី Ng Eng Hen បានឲ្យដឹងថា សិង្ហបុរី និងអាស៊ានមាន "អត្ថប្រយោជន៍ជាក់ស្តែង" ក្នុងការធានាបណ្តាញទំនាក់ទំនងរវាងមហាអំណាចទាំងពីរអាមេរិកនិងចិន ដំណើរការបានយ៉ាងល្អ។ រដ្ឋមន្ត្រី Ng Eng Hen ក៏បានចាត់ទុកថា “សហរដ្ឋអាមេរិក និងចិន គឺជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី ១ និងទី ២ របស់ពិភពលោក។ មិនអាចដោះស្រាយបញ្ហាធំៗជាច្រើនបានទេ ប្រសិនបើគ្មានប្រទេសទាំងពីរនេះ រួមគ្នាស្វែងរកដំណោះស្រាយ ឬឆ្ពោះទៅផ្លូវខាងមុខ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ