កិច្ចសន្ទនា “ដំណោះស្រាយសម្រាប់ការផ្លាស់ប្តូរឌីជីថលរបស់សហគ្រាស”

(VOVWORLD) - សិក្ខាសាលាគឺជាឱកាសសម្រាប់សហគ្រាសនៅខេត្ត Hau Giang ស្វែងយល់ពីគំរូផ្លាស់ប្តូរឌីជីថលឲ្យកាន់តែច្បាស់ ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងដំណើរការវិនិយោគ និងអភិវឌ្ឍន៍សហគ្រាស។
កិច្ចសន្ទនា “ដំណោះស្រាយសម្រាប់ការផ្លាស់ប្តូរឌីជីថលរបស់សហគ្រាស” - ảnh 1ទិដ្ឋភាពនៅកិច្ចសន្ទនា។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២៥ ឧសភា មជ្ឈិមសមាគមសហគ្រិនវ័យក្មេងវៀតណាម សម្ព័ន្ធសមាគមន៍យុវជន
វៀតណាមខេត្ត Hau Giang និងក្រុមហ៊ុនភាគហ៊ុនវិនិយោគ BIT Group បានសម្របសម្រួលគ្នារៀបចំកិច្ចសន្ទនាផ្ទាល់នៅទីក្រុងហាណូយ និងតាមប្រព័ន្ធអនឡាញ់ក្រោមប្រធានបទ៖ “ដំណោះស្រាយផ្លាស់ប្ដូរឌីជីថលសម្រាប់សហគ្រាស”។

សិក្ខាសាលាគឺជាឱកាសសម្រាប់សហគ្រាសនៅខេត្ត Hau Giang ស្វែងយល់ពីគំរូផ្លាស់ប្តូរឌីជីថលឲ្យកាន់តែច្បាស់ ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងដំណើរការវិនិយោគ និងអភិវឌ្ឍន៍សហគ្រាស។

សមាគមសហគ្រិនវ័យក្មេងវៀតណាមបានតភ្ជាប់ជាមួយសម្ព័ន្ធក្រុមហ៊ុន  សហគ្រាសនៅទូទាំងប្រទេស ដើម្បីជួយឧបត្ថម្ភមូលដ្ឋានក្នុងការបណ្តុះបណ្តាល ណែនាំយ៉ាងល្អិតល្អន់ដល់កម្លាំងដែលចូលរួមក្នុងដំណើរការផ្លាស់ប្តូរឌីជីថល; លើកកំពស់គុណភាពធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស និងប្រកបដោយជោគជ័យ។ ក្រៅពីនោះ ចែករំលែក តម្រង់ទិសណែនាំផលិតផល សហប្រតិបត្តិការវិនិយោគលើវិស័យនានានៃការផ្លាស់ប្ដូរឌីជីថល ដើម្បីជួយខេត្តមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើវិស័យសុខាភិបាល អប់រំ កសិកម្ម ទេសចរណ៍ សន្តិសុខសង្គម និងវិស័យសំខាន់ៗមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ