កិច្ចសន្ទនា ២ + ២ ឥណ្ឌា - សហរដ្ឋអាមេរិក ៖ ពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ និងសន្តិសុខ

(VOVWORLD) - ឥណ្ឌានិងអាមេរិកបានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាពិភពលោកដូចជាសន្តិសុខនាវាចរណ៍ និងការប្រយុទ្ធប្រឆាំងភេរវកម្ម។ 
កិច្ចសន្ទនា ២ + ២ ឥណ្ឌា - សហរដ្ឋអាមេរិក ៖ ពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ និងសន្តិសុខ - ảnh 1 រដ្ឋមន្ត្រីការបរទេសនិងការពារជាតិឥណ្ឌា - អាមេរិកក្នុងកិច្ចពិភាក្សា ២ + ២ នៅទីក្រុងញូវដែលី។ ប្រភព៖ ANI ។

កិច្ចសន្ទនា ២ + ២ ថ្នាក់រដ្ឋមន្ត្រី ការបរទេសនិងការពារជាតិ ឥណ្ឌា - សហរដ្ឋអាមេរិកលើកទី ៣ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៧ ខែតុលា នៅទីក្រុងញូវដេលី (ឥណ្ឌា) ។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងបរិបទដែលទាំងអាមេរិកនិងឥណ្ឌាកំពុងប្រឈមនឹងបញ្ហារួម។ ឥណ្ឌានិងអាមេរិកបានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាពិភពលោកដូចជាសន្តិសុខនាវាចរណ៍ និងការប្រយុទ្ធប្រឆាំងភេរវកម្ម។ នៅឯកិច្ចសន្ទនា ២ + ២ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាមេរិក និងឥណ្ឌា ក៏បានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនទៀត ដូចជាសន្តិភាពនៅអាហ្វហ្គានីស្ថាន សន្តិសុខនាវាចរណ៍ ការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ