កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - គុយបាលើកទី ៣
(VOVWORLD) - នៅឯកិច្ចសន្ទនានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា ស្តីពីស្ថានភាពពិភពលោក តំបន់ ក៏ដូចជាស្ថានភាពនៃប្រទេសនីមួយៗ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-គុយបា លើកទី ៣ (រូបថតៈ TTXVN) |
នាព្រឹកថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចសន្ទនាគោលនយោ បាយការពារជាតិវៀតណាម-គុយបាលើកទី ៣ រវាងប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ឯកបំរុងលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូយោធាជាន់ខ្ពស់គុយបា ដឹកនាំដោយ ឧត្តមសេនីយ៍ឯកបំរុង Álvaro López Miera ប្រធានអគ្គសេនាធិការ និងជា អនុរដ្ឋមន្រ្តីទី ១ នៃកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា។
នៅឯកិច្ចសន្ទនានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា ស្តីពីស្ថានភាពពិភព លោក តំបន់ ក៏ដូចជាស្ថានភាពនៃប្រទេសនីមួយៗ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានវាយតំលៃចំពោះការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការការពារជាតិ ដែលភាគីទាំងពីរបានឯកភាពនៅក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី ២ រួមទាំងដាក់ចេញទិសដៅដើម្បីផ្សព្វ ផ្សាយនាពេលអនាគត។
ភាគីវៀតណាមមានគោលបំណងថា ក្នុងឆ្នាំ ២០២០ រដ្ឋមន្រ្តីនៃកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបានឹងមកវៀតណាមដើម្បីចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០-២០២២ និងចូលរួមកម្មវិធីជួបប្រាស្រ័យជាមួយសាក្សីប្រវត្តិសាស្រ្តមួយចំនួន ដែលបានរួមចំណែកដល់ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក៕