កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី៥
(VOVWORLD) -កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី៥ បានប្រ ព្រឹត្តទៅនាថ្ងៃទី៣០សីហា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (វៀតណាម) ក្រោមអធិបតីភាពរបស់ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រ សួងការពារប្រទេសវៀតណាមនិងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Manabe Ro ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តជម្រុញកិច្ចសហប្រ តិបត្តិការលើគ្រប់វិស័យនាពេលខាងមុខ។ ផ្លាស់ប្តូរមតិលើបញ្ហាជំនះ ពុះពារលើផល វិបាកនៃសង្គ្រាម លោក Nguyen Chi Vinh បានគូសបញ្ជាក់ថា បញ្ហាជំនះពុះពារនូវ ផលវិបាកដោយសង្គ្រាមជានិច្ចកាលជាបញ្ហាសំខាន់មួយត្រូវបានបក្ស រដ្ឋនិងកងទ័ព ប្រជាជនវៀតណាមយកចិត្តទុកដាក់ពិសេសនិងប្រមូលកម្លាំងពលំជាច្រើនសម្រាប់ អនុវត្ត ព្រមទាំងអំពាវនាវការជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ។ ក៏នៅក្នុងជំនួប នេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាព បង្កលក្ខណៈងាយស្រួលឲ្យអង្គភាពចំណុះក្រសួងការពារជាតិទាំងពីរ អនុវត្តរាល់សកម្មភាព សហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា៖ សង្គ្រោះ សហប្រតិបត្តិការផ្នែកវេជ្ជ សាស្រ្តយោធា ជម្រុញការផ្លាស់ប្តូរព័ត៌មានរវាងស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្ររបស់ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕