កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីលើកទី២
|
ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ជួបចរចារជាមួយនាយឧត្តមសេនីយ៍ Claudio Graziano មេបញ្ជាការការពារជាតិអ៊ីតាលី (រូបថតៈTTXVN) |
(VOVworld)-កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីបានប្រ
ព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអ៊ីតាលីចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០
មេសារបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយ
ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត
ណាម។ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh និងលោក Domenico Rossi រដ្ឋ
លេខាធិការការពារជាតិសាធារណរដ្ឋអ៊ីតាលីអញ្ជើញជាសហអធិបតីកិច្ចសន្ទនា
នេះ។ ក្នុងជំនួប លោក Domenico Rossi បានអះអាងសារជាថ្មីលើការគាំទ្ររបស់រដ្ឋាភិ
បាលអ៊ីតាលីចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។ភាគីអ៊ីតាលី
នៅបន្តទទួលសិក្ខាកាមវៀតណាមចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាយោធាមួយ
ចំនួនរបស់អ៊ីតាលី។ រីឯខ្លួនវិញ លោក Nguyen Chi Vinh បានចាត់ទុកថា ក្រសួង
ការពារជាតិនៃប្រទេសទាំងពីរ គប្បីបង្កើនយន្តការសហប្រតិបត្តិការប្រកបដោយ
ប្រសិទ្ធភាពនាពេលខាងមុខ។ វៀតណាមក៏ត្រៀមខ្លួនជាស្រេច ទទួលសិក្ខាកាម
អ៊ីតាលី មកវៀតណាមរៀនភាសាវៀតណាមនិងចូមរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់
នៅ វិទ្យាស្ថានការពារជាតិស្តីពីសិល្បៈសង្គ្រាមតស៊ូការពារមាតុប្រទេសរបស់វៀត
ណាមផងដែរ៕