កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិក ឆ្នាំ ២០២២

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហាណូយ ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោកបណ្ឌិត Ely Ratner ជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានអញ្ជើញជាសហប្រធានកិច្ចសន្ទនាការពារជាតិរវាង វៀតណាម និងសហរដ្ឋអាមេរិក ឆ្នាំ ២០២២។
កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិក ឆ្នាំ ២០២២ - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិក ឆ្នាំ២០២២។ (រូបថត៖ Dam Dinh Hoa/TTXVN)

បន្ទាប់ពីបានផ្អាកអស់រយៈពេល ១ឆ្នាំដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ-១៩ កិច្ចសន្ទនាឆ្នាំនេះត្រូវបានរៀបចំឡើងសំដៅវាយតម្លៃលើកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី រវាងវៀតណាមនិងអាមេរិកនាពេលកន្លងមក; កំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការការពារជាតិនាប៉ុន្មានឆ្នាំខាងមុខ។

នៅទីនេះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាដែលពិភពលោក និងតំបន់មានការយកចិត្តទុកដាក់ដូចគ្នា; ហើយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការពារជាតិទ្វេភាគីនាពេលកន្លងមក ដែលបានអភិវឌ្ឍន៍ស្របតាមអនុស្សារណៈយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១១ និងសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួម ស្តីពីទំនាក់ទំនងការពារជាតិ ឆ្នាំ ២០១៥  រួមចំណែកជាវិជ្ជមានទៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាសកម្មភាពត្រៀមរៀបចំសម្រាប់ពិធីរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក (២០១៣ - ២០២៣)។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដោយផ្តោតលើការដោះស្រាយលើផលវិបាកនៃសង្គ្រាម ចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការពេទ្យយោធា និងជួយសង្គ្រោះបន្ទាន់; បន្តពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នានៅលើវេទិកាតំបន់ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រួមក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ