កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អូស្ត្រាលីលើកទី ៥ ឆ្នាំ ២០២១

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែធ្នូ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Peter Tesch អគ្គលេខាធិការរងការពារជាតិ ទទួលបន្ទុកយុទ្ធសាស្ត្រ គោលនយោបាយ និងឧស្សាហកម្មការពារជាតិអូស្ត្រាលីបានធ្វើជាសហប្រធាននៅក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - អូស្ត្រាលីឆ្នាំ ២០២១ តាមអនឡាញ។
កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អូស្ត្រាលីលើកទី ៥ ឆ្នាំ ២០២១ - ảnh 1រូបថត៖ qdnd.vn (រូបថត៖ qdnd.vn)

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាអំពីស្ថានការណ៍ពិភពលោក តំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបានចែករំលែកគោលជំហររួមអំពីបញ្ហាសមុទ្រខាងកើត។ ភាគីទាំងពីរបាន សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ឆ្នាំ ១៩៨២; អនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការចរចាដើម្បីសម្រេចបាន ក្រមប្រតិបត្តិនៅសមុត្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង និងសមស្របនឹងច្បាប់អន្តរជាតិ។

នារយៈពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សា និងជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ ព្រមទាំងឯកភាពគ្នាអនុម័តលើផែនការសហប្រតិបត្តិការការពារជាតិ ក្នុងរយៈពេល ៣ ឆ្នាំ រវាងវៀតណាម និងអូស្ត្រាលី ដំណាក់កាល ២០២២ - ២០២៤។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគីនោះ ភាគីទាំងពីរបានអះអាងថាបន្តជាសមាជិក ADMM+ ប្រកបដោយមានការទទួលខុសត្រូវ ហើយធ្វើការពិគ្រោះយោបល់ជាប្រចាំនៅតាមវេទិកាក្នុងតំបន់ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ