កិច្ចសន្ទនាជាន់ខ្ពស់វៀតណាម-ហុងគ្រីស្ដីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម បើក ឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ

(VOVWORLD) - នាថ្ងៃទី ២៧ មិថុនា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមកិច្ចសន្ទនាសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគវៀតណាម-ហុងគ្រី។
កិច្ចសន្ទនាជាន់ខ្ពស់វៀតណាម-ហុងគ្រីស្ដីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម បើក ឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ - ảnh 1កិច្ចសន្ទនាជាន់ខ្ពស់វៀតណាម-ហុងគ្រីស្ដីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម បើក ឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ

នៅចំពោះមុខតំណាងសហគ្រាសប្រមាណ ១០០ អង្គភាពនៃប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh និងរដ្ឋលេខាធិការ ក្រសួងការបរទេស និងសេដ្ឋកិច្ចហុងគ្រីលោក Peter Andras Sztaray បានឆ្លើយបំភ្លឺ និងផ្តល់ព័ត៌មានដល់សហគ្រាសនៃប្រទេសទាំងពីរអំពីស្ថានការណ៍ និងបរិយាកាសធ្វើអាជីវកម្ម។ តំណាងវៀតណាមបានចាត់ទុកថា ហុងគ្រីគឺជាប្រទេសដែលមានប្រៀបខ្លាំងលើវិស័យអភិវឌ្ឍន៍ឧស្សាហកម្ម អេឡិចត្រូនិក ការផ្លាស់ប្ដូរឌីជីថល វេជ្ជសាស្រ្តឱសថ និងថាមពល ជាពិសេសគឺការអភិវឌ្ឍវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម។ ទាំងនេះគឺជាវិស័យ ដែលវៀតណាមកំពុងមានសក្តានុពល និងគុណសម្បត្តិជាច្រើន។ កិច្ចសន្ទនានេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់ភាគីទាំងពីររួមគ្នាចែករំលែក បើកសម័យកាលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងសហគ្រាសនៃប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំប្តេជ្ញាបង្កើតបរិយាកាសធ្វើអាជីវកម្មដ៏ល្អបំផុត នោះគឺ រក្សាស្ថិរភាពនយោបាយ សង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច  ស្រាយចំណុចស្ទះនៃខឿនសេដ្ឋកិច្ចអំពីរបៀបរបប ច្បាប់អំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ និងប្រភពធនធានមនុស្ស ព្រមទាំង កែទម្រង់បែបបទរដ្ឋបាល កសាងបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ប្រកបដោយស្ថិរភាព និងពង្រឹងតម្លាភាព។ ទាំងនោះគឺជាបុព្វបទដ៏សំខាន់ ដើម្បីជួយសម្រួលដល់សហគ្រាសអភិវឌ្ឍន៍ផងដែរ”។

កិច្ចសន្ទនាជាន់ខ្ពស់វៀតណាម-ហុងគ្រីស្ដីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម បើក ឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ - ảnh 2ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh 

ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងការបរទេស និងសេដ្ឋកិច្ចការបរទេសហុងគ្រី លោក Peter Andras Sztaray បានអះអាងថា សហគមន៍ធុរកិច្ចហុងគ្រីមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម ដោយចាត់ទុកថាទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរគឺជាឧបករណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងភាគិទាំងពីរនារយៈពេលខាងមុខ។ សិក្ខាសាលានេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់ភាគីទាំងពីររួមគ្នាចែករំលែក ក៏ដូចជាបើកសម័យកាលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងសហគ្រាសនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ