កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-អ៊ីតាលីលើកទី៣” គ្រោង នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ
(VOVWORLD) - នាថ្ងៃទី១៨ ខែធ្នូ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានទទួលជួបជាមួយអតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Enrico Letta ដើម្បីពិភាក្សាអំពីផែនការរៀបចំព្រឹត្តិការណ៍ “កិច្ចសន្ទនាជាន់ខ្ពស់ ស្ដីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-អ៊ីតាលីលើកទី៣” ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅទីក្រុងហាណូយនាឆ្នាំ២០១៩។
(រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ អតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Enrico Letta បាន អោយដឹងថា ការដែលអ៊ីតាលីជ្រើសរើសទីក្រុងហាណូយធ្វើជាទីកន្លែងរៀបចំ ព្រឹត្តិការណ៍ខាងលើ បានបង្ហាញនូវទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងវៀតណាមនិង អ៊ីតាលី។ នេះក៏ជាការចាប់ផ្ដើមថ្មីសម្រាប់ទំនាក់ទំនងរវាង វៀតណាមជាមួយ សហភាពអឺរ៉ុបទៀតផង ដោយសារតែក្រៅពីគណៈប្រតិភូនៃសហគ្រាសធំៗ អ៊ីតាលី នឹងអញ្ជើញតំណាងជាន់ខ្ពស់មួយចំនួននៃសហភាពអឺរ៉ុប អង្គការសហ ប្រតិបតិ្តការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ចូលរួមព្រឹត្តិការណ៍នេះផងដែរ។
ចំណែកឯខ្លួនវិញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានអះអាងថា “កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីទំនាក់ទំនងសេដ្ឋ កិច្ចអាស៊ាន-អ៊ីតាលីលើកទី៣” នឹងជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ សេដ្ឋកិច្ចនយោបាយសំខាន់ៗដែលត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ ហាណូយនឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអ៊ីតាលីប្រចាំវៀតណាម ដើម្បីរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ៕