កិច្ចសន្ទនាដេលីលើកទី១០នៅឥណ្ឌា

(VOVWORLD) - នាថ្ងៃទី១៩ កក្កដា នៅរដ្ឋធានីញូវដេលី នៃប្រទេសឥណ្ឌា បានប្រព្រឹត្តទៅ កិច្ចសន្ទនាដេលីលើកទី១០ ដោយប្រធានបទ “បង្កើនកិច្ចសហប្រតិបត្តិការ សមុទ្រអាស៊ាន-ឥណ្ឌា”។ អញ្ជើញចូលរួមកិច្ចសន្ទនាឆ្នាំនេះ មានវត្តមានរបស់ តំណាងជាង២០០ នាក់ដែលជារដ្ឋមន្រ្តីបណ្ដាប្រទេសអាស៊ាន មន្ត្រីរដ្ឋភិបាល អ្នកតាក់តែងគោលនយោបាយរបស់ឥណ្ឌានិងអាស៊ាន អ្នកប្រាជ្ញាអ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំសហគ្រាស អង្គការនិងបុគ្គលនានា។
កិច្ចសន្ទនាដេលីលើកទី១០នៅឥណ្ឌា - ảnh 1អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung ថ្លែងមតិនៅកិច្ចសន្ទនា (រូបថត៖ TTXVN) 

  ថ្លែងមតិនៅកិច្ចសន្ទនា ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្រ្តីការបរ ទេសលោក Nguyen Quoc Dungចាត់ទុកថា ការតភ្ជាប់ផ្លូវសមុទ្ររវាងអាស៊ាន និងឥណ្ឌាក្នុងអំឡុងរាប់ពាន់ឆ្នាំកន្លងទៅ បានបង្កលក្ខណៈងាយស្រួលសំរាប់ការ ជួបប្រាស្រ័យខាងវប្បធម៌ ភាសា សិល្បៈ ជំនឿសាសនា ពាណិជ្ជកម្ម ដឹកជញ្ជូន ទំនិញនិងទេសចរណ៍ ជាដើម។

លោកអនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការតភ្ជាប់ផ្លូវសមុទ្រគឺជាវិស័យមួយក្នុង ចំណោមវិស័យសហប្រតិបត្តិការសំខាន់ៗរវាងអាស៊ាននិងឥណ្ឌា ហេតុនេះហើយ ភាគីទាំងពីរត្រូវការបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី។ ដើម្បីបញ្ចប់ឲ្យបានឆាប់ៗការចរចាលើកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូននាវាចរណ៍ អាស៊ាន-ឥណ្ឌា ភាគីទាំងពីរត្រូវការជំរុញខ្លាំងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសមុទ្រ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរឹងដូចជាប្រព័ន្ធកំពង់ផែ ភស្តុភា និងដឹក ជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធទន់ដូចជាគោលនយោបាយ ច្បាប់ និងសេវាសកម្ម ទាក់ទិននានា។

ប្រធានគណៈប្រតិភូវៀតណាមរួមជាមួយប្រទេសអាស៊ានដទៃនិងឥណ្ឌាក៏សង្កត់ធ្ងន់ទៅលើតម្រូវការធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ផងដែរ ក្នុងនោះ ប្រទេសទាំងអស់ត្រូវធានាគោលការណ៍ស្ដីពីសេរីភាពនាវាចរណ៍និងអាកាស ចរណ៍ គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយ ការសាកល្បងឆ្លងដែនដូចជាចោរសមុទ្រ ការជួញដូរមនុស្ស អាវុធនិងគ្រឿង ញៀន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ