កិច្ចសន្ទនាមន្ត្រីការពារជាតិ នៃវេទិការតំបន់ អាស៊ាន​ (ARF DOD) ជំរុញ កិច្ចសហប្រតិបត្តិការក្នុងបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត

(VOVWORLD) - កិច្ចសន្ទនាមន្ត្រីការពារជាតិ នៃវេទិការតំបន់ អាស៊ាន (ARF DOD) ដឹកនាំដោយ គណៈប្រតិភូវៀតណាមនិងអាមេរិកបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១ ខែកក្កដានៅទីក្រុងហាណូយ។
កិច្ចសន្ទនាមន្ត្រីការពារជាតិ នៃវេទិការតំបន់ អាស៊ាន​ (ARF DOD) ជំរុញ កិច្ចសហប្រតិបត្តិការក្នុងបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត - ảnh 1 កិច្ចសន្ទនាមន្ត្រីការពារជាតិ នៃវេទិការតំបន់ អាស៊ាន (ARF DOD) (រូបថត៖ ក្រសួងការពារប្រទេស)

កិច្ចសន្ទនានេះ ក្នុងគោលបំណងជំរុញ កិច្ចសហប្រតិបត្តិការ ការពារជាតិ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុងក្របខ័ណ្ឌនៃវេទិកាតំបន់ - ARF ក៏ដូចជាការរៀបចំសម្រាប់សន្និសីទគោលនយោបាយសន្តិសុខ នៃវេទិកាតំបន់អាស៊ានលើកទី ១៧ (ASPC-17) ។

អញ្ជើញថ្លែងក្នុងព្រឹត្តិការណ៍នេះ លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានលើកច្បាស់ថា៖

“ARF គឺជាយន្តការសហប្រតិបត្តិការផ្នែកការទូត ដែលក្នុងនោះកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តវិធានការជាក់ស្តែង នូវវិធានការកសាងទំនុកទុកចិត្ត។  ក្នុងឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាន ហើយមានការវាយតំលៃខ្ពស់នៃយន្តការសហប្រតិបត្តិការ ARF នោះ ក្រសួងការពារប្រទេសវៀតណាមនឹងខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការដ៏សំខាន់នេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ