កិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់អឺរ៉ុប - ចិនលើកទី ១០

(VOVWORLD) - កិច្ចសន្ទនាជាយុទ្ធសាស្ត្រជាន់ខ្ពស់អឺរ៉ុប - ចិនលើកទី ១០ តាមរយៈប្រព័ន្ធអនឡាញត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ៩ ខែមិថុនាក្រោមសហអធិបតីភាពរបស់សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និង លោក Borrell Fontelles តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុប (EU) ។
កិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់អឺរ៉ុប - ចិនលើកទី ១០ - ảnh 1 កិច្ចសន្ទនាតាមអនឡាញពីភាគីចិន (រូបថត៖ ក្រសួងការបរទេសចិន / vov)

ក្នុងកិច្ចសន្ទនានេះលោក Wang Yi បានសង្កត់ធ្ងន់ថាភាគីទាំងពីរគប្បីត្រៀមខ្លួនឱ្យបានល្អដើម្បីរៀបចំកិច្ចប្រជុំកំពូល ចិន - អឺរ៉ុបនិងកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អឺរ៉ុប ព្រមទាំងជំរុញការតភ្ជាប់ផលិតកម្មឡើងវិញ និងរក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មចិន - អឺរ៉ុបជាដើម។ក្រៅពីនោះ ភាគីទាំងពីរក៏គប្បីបង្កើនការសម្របសម្រួលខាងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងបញ្ចប់ជាស្ថាពរនូវការចរចាលើកិច្ចព្រមព្រៀងវិនិយោគចិន - អឺរ៉ុបដូចអ្វីដែលបានរំពឹងទុក ផងដែរ។ រីឯខ្លួនវិញ លោក Borrell Fontelles បានអះអាងថា EU នត្រៀមខ្លួនជាស្រេចសហការជាមួយចិនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរលើវិស័យជាច្រើន។ EU ក៏បានអបអរសាទរចំពោះការចូលរួមយ៉ាងសកម្មរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយត្រៀមខ្លួនសហការជាមួយប្រទេសនេះដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល ព្រមទាំងលើកកម្ពស់សន្តិភាពនិងវិបុលភាពនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ