កិច្ចសន្ទនាយុទ្ធសាស្ត្រផ្នែកការពារជាតិរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីលើកទី៤
(VOVWORLD) - ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែធ្នូ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារ ប្រទេសវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេស បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសហព័ន្ធ រុស្ស៊ី។
(រូបថត៖ TTXVN) |
នាថ្ងៃទី៣ ខែធ្នូ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីបានអញ្ជើញ ជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រផ្នែកការពារជាតិរវាងវៀតណាមនិងរុស្ស៊ីលើកទី៤។ នៅកិច្ចសន្ទនាលើកនេះ ភាគីទាំងពីរបានឯកភាពគ្នាបើកពង្រីកកិច្ច សហប្រតិបតិ្តការការពារជាតិលើខ្លឹមសារជាង៦០ក្នុងឆ្នាំ២០១៩។ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាលើបញ្ជីឈ្មោះសកម្មភាពដែលសហការរៀបចំឡើងក្នុងក្របខ័ណ្ឌឆ្នាំមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី ២០១៩-២០២០ ផងដែរ។
ភាគីទាំងពីរ បានចែករំលែកទស្សនៈស្ដីពីស្ថានភាពអន្តរជាតិនិងតំបន់ដែល មានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបញ្ជាក់ថា កិច្ចសហប្រតិបតិ្តការការពារ ជាតិរវាងវៀតណាមនិងរុស្ស៊ីជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ដែលរួមចំណែកពង្រឹងសន្តិសុខ សន្តិភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍក្នុងតំបន់។ ភាគី ទាំងពីរក៏បានឯកភាពគ្នាចាត់ទុកថា ចាំបាច់ត្រូវដោះស្រាយជម្លោះទាំងអស់ ដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ផងដែរ៕