កិច្ចសន្ទនាវេទិកាសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM) លើកទី៦ស្ដីពីការគ្រប់គ្រងប្រភពទឹក
(VOVWORLD) - កិច្ចសន្ទនាវេទិកាសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM) លើកទី៦ស្ដីពីការ គ្រប់គ្រងប្រភពទឹកនិងអភិវឌ្ឍន៍និរន្តរភាពបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ តុលា នៅខេត្ត Champasak ប្រទេសឡាវ។
បណ្ដាតំណាងចូលរួមកិច្ចសន្ទនា (រូបថត៖ My Binh/ VOV) |
ចូលរួមកិច្ចសន្ទនាលើកនេះមានតំណាង ចំនួន១៣៥រូបមកពីប្រទេសសមាជិក ASEM នានា គណៈកម្មាធិការអឺរ៉ុប គណៈ កម្មាធិការទន្លេមេគង្គរួមជាមួយមន្ត្រីរដ្ឋាភិបាល អ្នកប្ដេជ្ញានិងអ្នកស្រាវជ្រាវ។
ថ្លែងមតិនៅកិច្ចសន្ទនានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវលោក Nguyen Ba Hung បានអះអាងថា វៀតណាមយកចិត្តទុកដាក់និងរួមវិភាគទាន យ៉ាងខ្លាំងទៅក្នុងយន្តការសហប្រតិបតិ្តការអន្តរជាតិនិងតំបន់អំពីការគ្រប់គ្រង ប្រភពទឹកដោយនិរន្តរភាព។ វៀតណាមចែករំលែកគោលបំណងរបស់ប្រទេស តំបន់មេគង្គដោយបើកទូលាយថែមទៀតទំនាក់ទំនងដៃគូជាមួយ EU និង ប្រទេសតំបន់ទន្លេ Danube តាមរយៈយន្តការសន្ទនា ការផ្ដើមគំនិតនិងគំរោង ការណ៍សហប្រតិបតិ្តការជាក់ស្ដែង៕