កិច្ចសន្ទនាសេដ្ឋកិច្ចវៀតណាម-អាមេរិកលើកដំបូង

(VOVWORLD) - កិច្ចសន្ទនាសេដ្ឋកិច្ចវៀតណាម-សហរដ្ឋអាមេរិកបានប្រព្រឹត្តិទៅជាលើកដំបូងនាថ្ងៃទី ២៥ មិថុនា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Jose Fernandez ។

នេះជាកិច្ចសន្ទនាសេដ្ឋកិច្ចលើកដំបូងរវាងវៀតណាមនិងអាមេរិក ដែលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

កិច្ចសន្ទនាសេដ្ឋកិច្ចវៀតណាម-អាមេរិកលើកដំបូង - ảnh 1រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Jose Fernandez។ រូបថត៖ VOV – អាមេរិក

ភាគីទាំងពីរបានពិភាក្សាដោយភាពស្មោះត្រង់ ដើម្បីនាំចេញដំណោះស្រាយជាក់លាក់ក្នុងវិស័យចំនួន៥ រួមមាន៖ បង្កើតកិច្ចសហប្រតិបត្តិការកសាងប្រព័ន្ធអេកូឡូស៊ី semiconductor; កិច្ចសហប្រតិបត្តិការលើថាមពលនិងរ៉ែសំខាន់ៗ; កិច្ចសហប្រតិបត្តិការលើបរិយាកាសធ្វើអាជីវកម្ម; លើកកម្ពស់ការទាក់ទាញនិងរក្សាការវិនិយោគដែលមានគុណភាពខ្ពស់/គ្រប់គ្រងការនាំចេញជាយុទ្ធសាស្ត្រ; និងកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានសំខាន់ៗ និងសន្តិសុខតាមអ៊ីនធឺណិត។

កិច្ចសន្ទនាសេដ្ឋកិច្ចវៀតណាម-អាមេរិកលើកដំបូង - ảnh 2ទិដ្ឋភាពនៃកិច្ចសន្ទនាសេដ្ឋកិច្ចវៀតណាម-អាមេរិកលើកទីមួយ។ រូបថត៖ VOV – អាមេរិក

កិច្ចសន្ទនាសេដ្ឋកិច្ចរវាងប្រទេសទាំងពីរទទួលបានជោគជ័យ ដោយសម្រេចបានលទ្ធផលជាក់លាក់ ជាពិសេសខ្លឹមសារទាក់ទងនឹងប្រព័ន្ធអេកូឡូស៊ី semiconductor។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើដំណោះស្រាយជាក់លាក់ជាមូលដ្ឋានដើម្បីជំរុញការអនុវត្ត។ លទ្ធផលនៃកិច្ចសន្ទនាបានសម្រេចគោលដៅជំរុញការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បន្ទាប់ពីការតម្លើងទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចសន្ទនាសេដ្ឋកិច្ចភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើកទី២នៅឆ្នាំ២០២៥នៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ