កិច្ចសន្ទនាស្ដីពីសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើតតាមច្បាប់អន្តរជាតិ

(VOVWORLD) - កិច្ចសន្ទនានេះគឺសំដៅរួមចំណែកឃោសនាដល់កម្មាភិបាល និយោជិត មន្ត្រីរដ្ឋការ ពលករ បក្ខជននិងប្រជាជនអោយមានការយោគយល់យ៉ាងជ្រាល ជ្រៅអំពីសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើតតាមច្បាប់អន្តរជាតិ លើកកំពស់ចំណេះដឹងស្ដីពីអត្ថន័យនិងសារសំខាន់របស់ សមុទ្រ និងកោះ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ។

   សំដៅឃោសនាយ៉ាងទូលំទូលាយអំពីបញ្ហាការពារអធិបតេយ្យភាពកោះ សមុទ្ររបស់មាតុប្រទេស ក៏ដូចជាអះអាងនូវភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត អំពីអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត នាព្រឹកថ្ងៃទី១៤ ខែ តុលា កាសែតអេឡិចត្រូនិកបក្សកុម្មុយនិស្តវៀតណាមបានរៀបចំកិច្ចសន្ទនា ក្រោមប្រធានបទ “សិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់វៀតណាមនៅ សមុទ្រខាងកើតតាមច្បាប់អន្តរជាតិ”។

        កិច្ចសន្ទនានេះគឺសំដៅរួមចំណែកឃោសនាដល់កម្មាភិបាល និយោជិត មន្ត្រីរដ្ឋការ ពលករ បក្ខជននិងប្រជាជនអោយមានការយោគយល់យ៉ាងជ្រាល ជ្រៅអំពីសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើតតាមច្បាប់អន្តរជាតិ លើកកំពស់ចំណេះដឹងស្ដីពីអត្ថន័យនិងសារសំខាន់របស់ សមុទ្រ និងកោះ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ។ អាស្រ័យហេតុ នោះ បង្កើតឡើងការស្រុះចិត្តគំនិត ឯកភាព ដើម្បីពង្រីកការទទួលខុសត្រូវ កាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស។

        ជាប្រទេសជាប់ឆ្នេរសមុទ្រដែលស្ថិតនៅភាគខាងលិចនៃសមុទ្រខាងកើតនោះ វៀតណាមមានឆ្នេរសមុទ្រជាង៣២៦០គីឡូម៉ែត្រ មានផ្ទៃទឹកសមុទ្រចំណុះ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការជាង១លានគីឡូម៉ែត្រការ៉េ ជាមួយប្រជុំកោះចំនួន២គឺ Hoang Sa និង Truong Sa និងកោះ ប្រជុំកោះជាង៣ ពាន់ផ្សេងទៀត។ វៀតណាមមានចំនួនប្រជាជនជាង៥០%ដែលរស់នៅតាមខេត្ត ក្រុងជាប់ឆ្នេរសមុទ្រចំនួន២៨។ តំបន់ឆ្នេរសមុទ្រនិងកោះជាច្រើននៅវៀតណាម មានទីតាំងភូមិសាស្ត្រដ៏សំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងការធានាសន្តិសុខការពារជាតិ។ ហេតុដូច្នេះហើយ ការធានាសន្តិសុខកោះសមុទ្រសំដៅធ្វើ អាជីវកម្មនូវសក្ដានុពលដ៏ធំធេងនៃសមុទ្រ គឺជាការទាមទារបរានុម័តនៃបុព្វហេតុ កសាងនិងការពារមាតុភូមិរបស់វៀតណាម៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ