កិច្ចសន្ទនាស្ដីពីសមុទ្រលើកទីពីរដោយប្រធានបទកិច្ចសហប្រតិបត្តិការរបរនេសាទត្រីនៅសមុទ្រខាងកើត
(VOVWORLD) -នៅទីនេះ អ្នកប្រាជ្ញបានឲ្យដឹងថា នាបច្ចុប្បន្ននៅសមុទ្រខាងកើត ស្ថានភាពនេសាទត្រីខុសច្បាប់ដោយបំផ្លាញបរិស្ថានសមុទ្រគឺជាមូលហេតុនាំមកនូវការថយចុះនៃប្រភពត្រី។
កិច្ចសន្ទនាស្ដីពីសមុទ្រលើកទីពីរ
ដោយប្រធានបទកិច្ចសហប្រតិបត្តិការរបរនេសាទត្រីនៅសមុទ្រខាងកើត
|
នាថ្ងៃទី ១៥ មិនា នៅទីក្រុងហាណូយ វិទ្យាស្ថានការទូត រួមសហការជាមួយមូលនិធិ Konrad-Adenauer- Stiftung(KAS)និងស្ថានទូតអូស្ត្រាលីប្រចាំនៅហាណូយរៀបចំ កិច្ចសន្ទនាស្ដីពីសមុទ្រលើកទីពីរដោយប្រធានបទកិច្ចសហប្រតិបត្តិការរបរនេសាទត្រីនៅសមុទ្រខាងកើត ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាព និងវាយតម្លៃលើឱកាសសហប្រតិបត្តិការលើវិស័យនេសាទត្រីនៅសមុទ្រខាងកើត។ នៅទីនេះ អ្នកប្រាជ្ញបានឲ្យដឹងថា នាបច្ចុប្បន្ននៅសមុទ្រខាងកើត ស្ថានភាពនេសាទត្រីខុសច្បាប់ដោយបំផ្លាញបរិស្ថានសមុទ្រគឺជាមូលហេតុនាំមកនូវការថយចុះនៃប្រភពត្រី។ តាមលោក Peter Girke ប្រធានមូលនិធិ KAS ប្រចាំនៅវៀតណាមបានឲ្យដឹងថា ប្រទេសទាក់ទិននានាគប្បីមានវិធានការសហប្រតិបត្តិការឲ្យបានសមស្របនឹងផលប្រយោជន៍នៃប្រទេសនីមួយៗផងដែរ៕