កិច្ចសន្ទនាស្តីពីគោលនយោបាយដែលទាក់ទងនឹងពលកម្មកុមារនៅក្នុងបរិបទនៃការសន្យាអន្តរជាតិនានាស្តីពីពាណិជ្ជកម្ម

(VOVWORLD) - នាថ្ងៃទី ១៣ ខែមីនានៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានរួមសហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) រៀបចំកិច្ចសន្ទនាស្តីពីគោលនយោបាយនៃបទដ្ឋានការងារអន្តរ ជាតិ ទាក់ទងនឹងពលកម្មកុមារ នៅក្នុងបរិបទនៃការសន្យាអន្តរជាតិនានាស្តីពីពាណិជ្ជកម្ម។ 
កិច្ចសន្ទនាស្តីពីគោលនយោបាយដែលទាក់ទងនឹងពលកម្មកុមារនៅក្នុងបរិបទនៃការសន្យាអន្តរជាតិនានាស្តីពីពាណិជ្ជកម្ម - ảnh 1លោក Chang-Hee Lee នាយកអង្គការ ILO ប្រចាំនៅវៀតណាម អញ្ជើញថ្លែងក្នុងកិច្ចសន្ទនា

នេះគឺជាវេទិកាមួយ សម្រាប់ប្រតិភូចូលរួមចែករំលែកបទពិសោធន៍របស់វៀតណាមនិងអន្ដរជាតិក៏ដូចជាបណ្ដាអង្គភាពអាជីវកម្ម ដល់បណ្តាអង្គការអន្តរជាតិ សំដៅនាំចេញអនុសាសន៍ រួមចំណែកក្នុងការលើកសំណើរនូវដំណោះស្រាយសមស្របសម្រាប់ការទប់ស្កាត់កិច្ចការពារពលកម្មកុមារ ជាពិសេសនៅក្នុងបរិបទនៃការប្តេជ្ញាចិត្តពាណិជ្ជកម្មអន្តរជាតិ។

ក្នុងកិច្ចសន្ទនានេះ លោក Dang Hoa Nam ប្រធាននាយកដ្ឋានកុមារ (នៃក្រសួងការ ងារយុទ្ធជនពិការនិងសង្គមកិច្ច) បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាពលកម្មកុមារ ជាពិសេសដើម្បីការពារពួកគេពីទម្រង់កម្លាំងពលកម្មធ្ងន់ធ្ងរ  សកម្មភាពគ្រោះថ្នាក់ គឺត្រូវការការចូលរួមរបស់ដៃគូទាំងអស់នៅក្នុងសង្គម ភ្នាក់ងាររដ្ឋ អាជីវកម្ម ក្រុមហ៊ុន សហជីព គ្រួសារនិងសហគមន៍។

 ចំណែក  ILO លោក Chang-Hee Lee នាយកអង្គការ ILO ប្រចាំនៅវៀតណាមបានសម្តែងក្តីប្រាថ្នារបស់លោក ក្នុងការពង្រឹងភាពជាដៃគូជាមួយអាជីវកម្មដើម្បីកាត់បន្ថយពលកម្មកុមារនៅវៀតណាមនិងជួយវៀតណាម ក្នុងការកាត់បន្ថយរាល់ការ សាក ល្បងអំពីសេដ្ឋកិច្ច បញ្ហាប្រជាសាស្រ្ត បញ្ហាបច្ចេកទេស ធានាសិទ្ធិមូលដ្ឋាននៅកន្លែងធ្វើការ លក្ខខណ្ឌការងារសមស្របសម្រាប់ទាំងអ្នកធ្វើការនិងអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ