កិច្ចសន្ទនាសមុទ្រលើកទី ១១៖ “សកម្មភាពចម្រុះ៖ ការលើកកម្ពស់ ឬរារាំងសណ្តាប់ធ្នាប់នៅសមុទ្រ”

(VOVWORLD) - ប្រតិភូជាង ១៥០ នាក់បានចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិត ក្នុងនោះមានទាំងវាគ្មិនដែលជាអ្នកជំនាញដ៏មានកិត្យានុភាពមកពីប្រទេសចំនួន ១៤។

កិច្ចសន្ទនាសមុទ្រលើកទី ១១៖ “សកម្មភាពចម្រុះ៖ ការលើកកម្ពស់ ឬរារាំងសណ្តាប់ធ្នាប់នៅសមុទ្រ” - ảnh 1គណៈប្រតិភូចូលរួមកិច្ចសន្ទនាសមុទ្រលើកទី១១ (រូបថត៖ dangcongsan.vn)

កិច្ចសន្ទនាសមុទ្រលើកទី ១១ ក្រោមប្រធានបទ “សកម្មភាពចម្រុះ៖ ការលើកកម្ពស់ ឬរារាំងសណ្តាប់ធ្នាប់នៅសមុទ្រ” សហការឧបត្ថម្ភដោយបណ្ឌិត្យសភាការទូត ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម និងមូលនិធិ Konrad Adenauer Stiftung ប្រចាំនៅវៀតណាម (KAS) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១១កក្កដា ក្រុងកំពង់ផែ Hai Phong។  ប្រតិភូជាង ១៥០ នាក់បានចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិត ក្នុងនោះមានទាំងវាគ្មិនដែលជាអ្នកជំនាញដ៏មានកិត្យានុភាពមកពីប្រទេសចំនួន ១៤។

នៅកិច្ចសន្ទនានេះ វាគ្មិនបានពិភាក្សាអំពីភាពជាក់ស្តែងនៃប្រតិបត្តិការមិស្សភាព (ភាពចម្រុះ) និងសកម្មភាពតំបន់ប្រផេះក្នុងតំបន់និយាយរួម និងសមុទ្រខាងកើតនិយាយដោយឡែក។ អ្នកជំនាញនិយាយថា បច្ចុប្បន្ននេះ សកម្មភាពតំបន់ប្រផេះ និងមិស្សភាព បង្កបញ្ហាប្រឈមផ្លូវច្បាប់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិនាពេលបច្ចុប្បន្ន។ ជាពិសេស ការអភិវឌ្ឍនៃបច្ចេកវិទ្យាធ្វើឱ្យបញ្ហាប្រឈមមានលក្ខណៈចម្រុះ ហើយតំបន់ពណ៌ប្រផេះកាន់តែច្បាស់។ ក្រៅពីនេះ សកម្មភាពតំបន់ប្រផេះមិនត្រឹមតែកើតឡើងនៅលើទីវាលប៉ុណ្ណោះទេ ប៉ុន្តែក៏នៅលើ “សមរភូមិ” ជាច្រើនទៀត ដូចជា សេដ្ឋកិច្ច ព័ត៌មាន-ការផ្សព្វផ្សាយ។

គណៈប្រតិភូបានផ្តល់គំនិតផ្តួចផ្តើម និងសំណើដល់ប្រទេសក្នុង និងក្រៅតំបន់ ដើម្បីគ្រប់គ្រងសកម្មភាពមិស្សភាពឲ្យកាន់តែប្រសើរឡើង ជាពិសេសដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះសកម្មភាពតំបន់ប្រផេះ។ ជាមួយគ្នានោះ បណ្តាប្រទេស និងអង្គការអន្តរជាតិចាំបាច់ត្រូវបំពេញក្របខ័ណ្ឌច្បាប់ដែលគ្រប់គ្រងសកម្មភាពមិស្សភាព។ កិច្ចសហប្រតិបត្តិការអន្តរជាតិគឺជា "គន្លឹះ" សម្រាប់ប្រទេសនានាក្នុងការសម្របសម្រួល និងធ្វើសកម្មភាព ដោយហេតុនេះការគ្រប់គ្រងសកម្មភាពមិស្សភាពឲ្យកាន់តែមានប្រសិទ្ធភាពជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ