កិច្ចសន្ទនាអនឡាញក្នុងឱកាសរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃការបង្កើត​ទំនាក់​ទំនង វៀតណាម - អាល្លឺម៉ង់

(VOVWORLD) - នាថ្ងៃទី ២៣ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានរៀបចំកិច្ចសន្ទនាអនឡាញ (Webinar) ស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសរំលឹខួបលើកទី ៤៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាល្លឺម៉ង់ (២៣ កញ្ញា ១៩៧៥-២៣  កញ្ញា ២០២០) ។
កិច្ចសន្ទនាអនឡាញក្នុងឱកាសរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃការបង្កើត​ទំនាក់​ទំនង វៀតណាម - អាល្លឺម៉ង់ - ảnh 1 ទិដ្ឋភាពនៃសន្ទនា (រូបថត៖ TTXVN)

អញ្ចើញថ្លែងនៅក្នុងកិច្ចសន្ទនានេះ លោកឯកអគ្គរដ្ឋ  Nguyen Minh Vu បានអះអាងថា ឆ្លងកាត់រយៈពេល ៤៥ ឆ្នាំ ចាប់តាំងពីពេលវៀតណាម និងអាល្លឺម៉ង់បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការមក នាបច្ចុប្បន្ន ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរត្រូវបានជំរុញខ្លាំងលើគ្រប់វិស័យ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ទោះបីជំងឺរាតត្បាត កូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ ប៉ុន្តែទំនាក់ទំនងទំនងរវាងប្រទេសទាំងពីរនៅតែត្រូវពង្រឹងថែមទៀត តាមរយៈការចុះហត្ថលេខា និងអនុវត្តន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) ផងដែរ។ ជាការឆ្លើយតប លោកស្រី Petra Sigmund អគ្គនាយិការ នៃអគ្គនាយកដ្ឋានអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងអាស៊ី - ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់បានកោតសរសើរចំពោះជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។ លោកស្រី Petra Sigmund បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្រ្ត លោកស្រីជឿជាក់ថាប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀត ហើយនឹងទទួលបានសមិទ្ធិផលកាន់តែច្រើនថែមទៀតលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ