កិច្ចសន្ទនាអំពីផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំនៅសភាអឺរ៉ុប

(VOVWORLD) -នាថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីស្ដីការនៃសភាអឺរ៉ុបប្រចាំនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកនោះ ក្រុមសមាជិកសភាអឺរ៉ុបមិត្តភាពជាមួយវៀតណាម បានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅប្រទេសបែលហ្សិក និងវិទ្យាស្ថា Aspen របស់អាមេរិក រៀបចំកិច្ចសន្ទនាស្ដីពីផលវិបាកដោយសារ ជាតិគីមីពុល ពណ៌លឿងទុំចំពោះជនរងគ្រោះនៅវៀតណាម។ 
កិច្ចសន្ទនាអំពីផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំនៅសភាអឺរ៉ុប - ảnh 1ជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ (Thế Duyệt/TTXVN )

អញ្ជើញចូលរួមកិច្ចសន្ទនានេះមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិក និងប្រធានគណប្រតិភូវៀតណាមអមសហភាពអឺរ៉ុប (EU) លោក Vu Anh Quang និងតំណាងស្ថានទូតមួយចំនួនប្រចាំនៅប៊ែលហ្សិក។

នៅក្នុងកិច្ចសន្ទនានេះ លោកស្រី Chris Keyskens ប្រធានសមាគមជនរងគ្រោះដោយសារជាតិគីមីពុល ពណ៌លឿងទុំដែលមានសាខានៅបែលហ្ស៊ិក បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ជនរងគ្រោះវៀតណាមត្រូវការជំនួយយ៉ាងច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យបានល្អសើរថែមទៀត។ សមាគមបានខិតខំប្រឹងប្រែងរួមចំណែកក្នុងការកសាងដំបូលជាតិគីមីពុលពណ៌លឿងទុំ ជួយកុមារពិការដែលរងផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំទៅសាលារៀន និងផ្ដល់ទុនផលិតកម្មសម្រាប់ក្រុមគ្រួសារជនរងគ្រោះនៅទីក្រុង Hoi An ខេត្ត Quang Ninh ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ