កិច្ចសន្ទនាអាស៊ាន-នូវែលហ្សេឡង់លើកទី២៧
(VOVWORLD) - នូវែលហ្សេឡង់បានអះអាងនូវការគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ វាយតម្លៃខ្ពស់ចំពោះឯកសារស្ដីពីទស្សនៈរបស់អាស៊ានចំពោះ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហើយលើកសំណើបង្កើនកិច្ចសហប្រតិបតិ្ត ការលើវិស័យសន្តិសុខ សេដ្ឋកិច្ច ប្រជាជននិងបរិស្ថាន។
ប្រធានគណៈប្រតិភូនៃបណ្ដាប្រទេសចូលរួមកិច្ចសន្ទនា (រូបថត៖ TTXVN) |
កិច្ចសន្ទនាជាប្រចាំឆ្នាំរវាងអាស៊ាន-នូវែលហ្សេឡង់លើកទី២៧ បាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១កុម្ភៈឆ្នាំ២០២០ នៅកម្ពុជា ដោយមាន ការចូលរួមរបស់តំណាងមកពីប្រទេសជាសមាជិកអាស៊ាននានានិងនូវែលហ្សេឡង់។
នូវែលហ្សេឡង់បានអះអាងនូវការគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ វាយតម្លៃខ្ពស់ចំពោះឯកសារស្ដីពីទស្សនៈរបស់អាស៊ានចំពោះ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហើយលើកសំណើបង្កើនកិច្ចសហប្រតិបតិ្ត ការលើវិស័យសន្តិសុខ សេដ្ឋកិច្ច ប្រជាជននិងបរិស្ថាន។ ក្នុងនោះ ផ្ដោត សំខាន់ទៅលើកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននិងសន្តិសុខព្រំដែន កិច្ចសហប្រតិបតិ្តការបរិស្ថាននិងកសិកម្មដោយចីរភាព គ្រប់គ្រងប្រភពទឹកទន្លេមេគង្គ ជួយឧបត្ថម្ភដល់ការកសាងសមត្ថភាព តាមរយៈកម្មវិធីបណ្ដុះបណ្ដាលនិងការផ្ដល់អាហារូបករណ៍សម្រាប់ប្រទេសអាស៊ាននានាផងដែរ។
ចំពោះស្ថានភាពអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើ សារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពខាងនាវា ចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត អនុវត្តយ៉ាងម៉ឺងម៉ាត់និងពេញ លេញនូវ DOC ហើយដំណើការចរចាយ៉ាងសកម្មសំដៅកសាង COC ប្រកបដោយសុពលភាពនិងប្រសិទ្ធភាព។
ក្នុងតួនាទីជាប្រធានអាស៊ាន វៀតណាមបានអះអាងថា នឹងបន្តជំរុញ ទំនាក់ទំនងរវាងអាស៊ាននិងនូវែលហ្សេឡង់ឲ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីបន្សាំដោយម្ចាស់ការនឹងការវិវត្តន៍នៅក្នុងតំបន់និងលើពិភពលោក៕