កិច្ចសហការគ្នារវាងក្រសួងការបរទេសនិងក្រសួងមហាផ្ទៃ
(VOVWORLD) -នារសៀលថ្ងៃទី ១៧ ខែឧសភា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Le Vinh Tan បានអញ្ជើញធ្វើជាសហអធិបតី ក្នុងកិច្ចប្រជុំស្តីពីកិច្ចហការរវាងក្រសួងទាំងពីរក្នុងរយៈពេលកន្លងទៅ និង លើក ទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។
កិច្ចសហការគ្នារវាងក្រសួងការបរទេសនិងក្រសួងមហាផ្ទៃ |
កិច្ចប្រជុំនេះ បានវាយតម្លៃខ្ពស់ចំពោះយន្តការផ្លាស់ប្តូរព័ត៌មាន និង សហការគ្នា ទៅវិញទៅមករវាងក្រសួងទាំងពីរ ព្រមទាំង ឯកភាពធ្វើឲ្យបានល្អថែមទៀត ក្នុងការអនុវត្តភារកិច្ចការរួមនាពេលខាងមុខ។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ស្ថាប័នទាំង ពីរនេះ គប្បីបន្តសហការគ្នាយ៉ាងជិតស្និទ្ធថែមទៀតក្នុងការពង្រីកនូវ តម្លៃបេតិកភ័ណ្ឌឯកសារពិភពលោក និង ឯកសារទុកតំកល់ថ្នាក់ជាតិនៅក្នុង និងក្រៅប្រទេស។ លោក Pham Binh Minh បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចនៃ ក្រសួងទាំងពីរ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ថែមទៀត ក្នុងការលើកសរសើរ សំរាប់ បុគ្គល និងសមូហភាពក្រៅប្រទេស ដែលមានការរួមវិភាគទានក្នុងទំនាក់ ទំនងជាមួយវៀតណាម។
ក្រសួងទាំងពីរក៏ឯកភាពគ្នា នឹងសហការយ៉ាងជិតស្និទ្ធថែមទៀតក្នុងការកសាង រចនាសម្ព័ន្ធរដ្ឋ ក្របខ័ណ្ឌរដ្ឋ លើកកម្ពស់គុណភាពរបស់កម្មាភិបាលនៃ ក្រសួង ការបរទេសនិងស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស ដើម្បីឆ្លើយតបនឹង ភារកិច្ចរបស់កិច្ចការប្រទេសជាតិដែលកាន់តែសំខាន់និងធ្ងន់ធ្ងរ ព្រមទាំង អនុវត្ត ឲ្យបានត្រឹមត្រូវនូវគោលការណ៍ គោលនយោបាយរបស់ បក្ស រដ្ឋ ស្តពីការ សម្របសម្រួលការចាត់ចែងរចនាសម្ព័ន្ធរដ្ឋ ការកាត់បន្ថយក្របខ័ណ្ឌរដ្ឋ ធ្វើយ៉ាងណាដើម្បីធានាឲ្យមានប្រសិទ្ធភាពផងដែរ៕