កិច្ចសហប្រតិបតិ្តការ APEC បន្តជាខ្លឹមសារគន្លឹះក្នុងគោលនយោបាយកិច្ចការ បរទេសរបស់វៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទ ក្រោមប្រធានបទ “វៀតណាមនិង APEC៖ រយៈពេល ២០ឆ្នាំកន្លងទៅនិងកំណា ត់ផ្លូវខាងមុខ”។
បណ្ដាតំណាងចូលរួមសន្និសីទ (រូបថត៖ VOV) |
សន្និសីទនេះជាឱកាសដើម្បីវៀតណាមនិងមិត្តភក្តិអន្តរជាតិវាយតម្លៃឡើង វិញចំពោះលទ្ធផលនៃការរួមចំណែករបស់វៀតណាមក្នុង APEC ក៏ដូចជាផល ប្រយោជន៍ពីការចូលរួម APEC និងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរ ជាតិរយៈពេល២០ឆ្នាំកន្លងទៅដែលបាននាំមកជូនប្រទេសជាតិផងដែរ។ ទន្ទឹម នឹងនោះ ពីសន្និសីទនេះ វៀតណាមនឹងដកបទពិសោធន៍និងមេរៀន ព្រមទាំង លើកឡើងគោលនយោបាយនិងវិធានការនានាដើម្បីវៀតណាមនិងអាស៊ានមានការរួមចំណែកប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុង APEC ក្នុងស្ថានភាពថ្មី ផងដែរ។
អញ្ជើញថ្លែងនៅសន្និសីទ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖
“ការបូកសរុបរយៈពេល២០ឆ្នាំនៃការចូលរួម APEC របស់វៀតណាមគឺជា គ្រឹះស្ថានដ៏សំខាន់ដើម្បីវៀតណាមជំរុញខ្លាំងនិងលើកកំពស់ឋានៈនៃកិច្ចការ បរទេសពហុភាគីនាពេលខាងមុខ។ ក្នុងសម័យកាលយុទ្ធសាស្ត្រថ្មីនេះ តំបន់ អាស៊ី-ប៉ាស៊ីហ្វិកនិង APEC បន្តជាខ្លឹមសារគន្លឹះក្នុងគោលនយោបាយកិច្ចការ បរទេសរបស់វៀតណាម។ វៀតណាមសន្យាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសជាសមាជិកដទៃដើម្បីបើកពង្រីកតួនាទីរបស់ APEC ឆ្ពោះទៅរក គោលដៅកសាង សហគមន៍អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព ស្ថិរភាព និង វិបុលភាព”៕