កិច្ចសហប្រតិបត្តិការ CLMV ឆ្លើយតបតម្រូវការធ្វើសមាហរណកម្ម អនុតំបន់មេគង្គនិងអាស៊ាន

(VOVworld)-ក្នុងក្របខ័ណ្ឌនៃសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់
ម៉ា-វៀតណាមលើកទី៨ (CLMV8); សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការ
សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី- ចៅប្រាយ៉ា-មេគង្គលើកទី៧ (ACMECS 7) និងសន្និសីទវេទិកា
 សេដ្ឋកិច្ចពិភពលោកស្តីពីមេគង្គ (WEF-មេគង្គ)នោះ នាព្រឹកថ្ងៃទី២៤តុលានៅទីក្រុង​
ហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃកិច្ចសហប្រតិបត្តិការកម្ពុជា
-ឡាវ-មីយ៉ាម៉ានិងវៀតណាម។

កិច្ចសហប្រតិបត្តិការ CLMV ឆ្លើយតបតម្រូវការធ្វើសមាហរណកម្ម អនុតំបន់មេគង្គនិងអាស៊ាន - ảnh 1
ទិដ្ឋភាពនៃសន្និសីទ


        នេះជាឱកាសសម្រាប់មន្ត្រីជាន់ខ្ពស់នានាធ្វើការពិភាគ្សានិងឯកភាពទៅលើផែន
 ការសកម្មភាពមួយចំនួន សំដៅលើកកំពស់ប្រសិទ្ធិភាពប្រកួតប្រជែងនៃបណ្តាខឿន
សេដ្ឋកិច្ចនិងជម្រុញការធ្វើសមាហរណកម្មនៅអនុតំបន់មេគង្គសម្រាប់ត្រៀមរៀបចំឲ្យ
សន្និសីទជាន់ខ្ពស់ CLMV លើកទី៨ដែលនឹងបានប្រព្រឹត្តទៅនាថ្ងៃទី២៦តុលា។

        ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោក Vu Quang Minh ប្រធាន SOM ទទួលបន្ទុកយន្ត​ការ
សហប្រតិបត្តិការ CLMV របស់វៀតណាមនិងជាឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម​
បានឲ្យដឹងថា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM)នេះ បានបញ្ចប់នូវឯកសារ កម្មវត្ថុ និង
បញ្ហាសំខាន់ៗ សម្រាប់ដាក់ជូនសន្និសីទជាន់ខ្ពស់ ដែលក្នុងនោះបានឯកភាពនូវ
ឯកសារសំខាន់បំផុតគឺ សេចក្តីថ្លែងការណ៍រួម។ លោក Vu Quang Minh បន្តថា៖

        “ការងារសំខាន់បំផុតគឺយើងខ្ញុំបានសម្រេចថា នៅក្នុងសន្និសីទនេះគឺអញ្ជើញ
បានតំណាងនៃអង្គការអភិវឌ្ឍន៍ អង្គការទាក់ទងពិសេសទៅលើការអភិវឌ្ឍន៍អនុតំបន់
ដូចជា ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ឬគណៈកម្មាធិការសេដ្ឋកិច្ច-សង្គមអាស៊ី-ប៉ាស៊ី
ហ្វិក (ESCAP)។ នេះជាការផ្តួចផ្តើមគំនិតសំខាន់របស់វៀតណាម។ តាមនោះ ដើម្បី
សហគមន៍អ្នកធ្វើហិរញ្ញប្បទានក៏ដូចជាសហគមន៍អន្តរជាតិយល់ច្បាស់រសារៈសំ
ខាន់នៃការ អភិវឌ្ឍន៍អនុតំបន់មេគង្គក៏ដូចជាយន្តការសហប្រតិបត្តិការ CLMV ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ