កិច្ចសហប្រតិបត្តិការក្នុងការស្ថាបនាបរិស្ថានអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់

(VOVWORLD) - វៀតណាមបានអះអាងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការ លើកកំពស់យន្តការសហប្រតិបត្តិការ ជួយស្ថាបនាបរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗ និងរបស់តំបន់ទាំងមូល រួមចំណែកលើកកម្ពស់រូបភាពប្រទេសវៀតណាម។

កិច្ចសហប្រតិបត្តិការក្នុងការស្ថាបនាបរិស្ថានអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

តបតាមការអញ្ជើញ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក  Thongloun Sisoulith នាយករដ្ឋមន្រ្តីឡាវ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី - ចៅប្រាយ៉ា-មេគង្គ លើកទី ៩ (ACMECS-៩); កិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១០ (CLMV-១០) និងកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាមលើកទី ១១ ( CLV-១១) ដែលត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ៩ ខែធ្នូ។ ការចូលរួមរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក្នុងកិច្ចប្រជុំកំពូលទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះយុទ្ធសាស្ត្រសហប្រតិបត្តិការអាយ៉េយ៉ាវ៉ាឌី - ចៅប្រាយ៉ា-មេគង្គ; កិច្ចសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម; កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម; ក៏ដូចជាបញ្ជាក់ពីតួនាទីនៃកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម កិច្ចសហប្រតិបត្តិការនៃប្រភពធនធានទឹក ពាណិជ្ជកម្មនិងការវិនិយោគ ជាពិសេស លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងផលប្រយោជន៍រវាងប្រទេសក្នុងតំបន់។

ទន្ទឹមនឹងនោះវៀតណាមបានអះអាងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការ លើកកំពស់យន្តការសហប្រតិបត្តិការ ជួយស្ថាបនាបរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗ និងរបស់តំបន់ទាំងមូល រួមចំណែកលើកកម្ពស់រូបភាពប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ