កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងជប៉ុនកាន់តែត្រូវបានបើកចំហរពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) -លោកឧត្តមសេនីយ៍ឯក Phan Van Giang និង លោកឧត្តមនាវី Katsutoshi Kawano បានផ្លាស់ប្ដូរមតិ ហើយឯកភាពគ្នាចាត់ទុកថាទំនាក់ទំនងការពារជាតិរវាងវៀតណាម និងជប៉ុនត្រូវបានភាគីទាំងពីរយកចិត្តទុកដាក់ជំរុញ។
កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងជប៉ុនកាន់តែត្រូវបានបើកចំហរពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1 លោកឧត្តមសេនីយ៍ឯក Phan Van Giang និង លោកឧត្តមនាវី Katsutoshi Kawano

ទទួលការអញ្ជើញរបស់ លោកឧត្តមនាវី Katsutoshi Kawano អគ្គសេនាធិការកងកម្លាំងការពារចម្រុះជប៉ុន គណៈប្រតិភូយោធាជាន់ខ្ពស់ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានអញ្ជើញ បំពេញទស្សកិច្ចជាផ្លូវការនៅជប៉ុន ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមិនា។

នាថ្ងៃទី ៤ ខែមិនាលោកឧត្តមសេនីយ៍ឯក Phan Van Giang និង លោកឧត្តមនាវី Katsutoshi Kawano បានផ្លាស់ប្ដូរមតិ ហើយឯកភាពគ្នាចាត់ទុកថាទំនាក់ទំនងការពារជាតិរវាងវៀតណាម និងជប៉ុនត្រូវបានភាគីទាំងពីរយកចិត្តទុកដាក់ជំរុញ ជាមួយខ្លឹមសារសហប្រតិបត្តិការដែលត្រូវបានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនៃប្រទេសនីមួយៗ និងតំបន់ទាំងមូល។

នាថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអញ្ជើញទៅជូបសម្ដែងការគួរសមជាមួយលោករដ្ឋមន្ត្រីការពារជាតិជបុន Takeshi Iwaya ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ