កិច្ចសហប្រតិបត្តិការការពារប្រទេសវៀតណាមនិងជប៉ុនមានប្រសិទ្ធិភាព
|
ឧត្តមសេនីយ៍ឯក Do Ba Ty និង នាយឧត្តមសេនីយ៍ Eiji Kimizuka ( TTXVN) |
(VOV)_នារសៀលថ្ងៃទី១២ សីហា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Do Ba
Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានមានជំនួបសន្ទនាជាមួយ នាយឧត្តម
សេនីយ៍ Eiji Kimizuka ប្រធានសេនាធិការកងកម្លាំងស្វ័យការពារដីគោកជប៉ុន ដែល កំពុងមានដំណើរទៅបំពេញទស្សនកិច្ចនៅវៀតណាម។ ឧត្តមសេនីយ៍ឯក Do Ba Ty
បាន ស្វាគម៍ នាយឧត្តមសេនីយ៍Eiji Kimizuka ព្រមទាំងប្រតិភូដែលបានមកបំពេញ
ទស្សន ច្ចនៅវៀតណាម និងលើកច្បាស់ថា÷ ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ កិច្ច សហប្រតិបត្តិការក្នុងវិស័យការពារប្រទេសត្រូវបានអនុវត្តប្រកបដោយមានប្រសិទ្ធិ
ភាពនៅលើ វិស័យជាច្រើន រួមចំណែកសំខាន់ចូលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ
មិត្តភាព រវាងប្រទេសទាំងពីរ។
មុននេះ គណះប្រតិភូអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ដឹកនាំ
ដោយ ឧត្តមសេនីយ៍ទោ Nguyen Quoc Khanh អគ្គសេនាធិការរងកងទ័ពប្រជាជន វៀតណាម បានមានជំនួបសន្ទនាជាមួយគណះប្រតិភូប្រធានសេនាធិការកងកម្លាំង ស្វ័យការពារដីគោកជប៉ុន ដឹកនាំដោយ នាយឧត្តមសេនីយ៍ Eiji Kimizuka ។ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពិស្ថានភាពក្នុងតំបន់និងអន្តរជាតិ និងបណ្ដា វិធានការ ជំរុញទំនាក់ទំនរវាងកងកម្លាំងកងទ័ពជើងគោកនៃ ប្រទេសទាំងពីរ ក្នុងរយះពេល
ខាងមុខនេះ៕