កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម និងម៉ាឡេស៊ីនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងក្នុងតំបន់អាស៊ាន

(VOVWORLD) - ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះក៏បង្ហាញ ពីការរំពឹងទុករបស់ភាគីទាំងពីរក្នុងការបន្តពង្រឹង និងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រដែលបានបង្កើតឡើង តាំង ពីឆ្នាំ ២០១៥មក។ 
កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម និងម៉ាឡេស៊ីនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងក្នុងតំបន់អាស៊ាន - ảnh 1ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Dato Tan Yang Thai បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (រូបថត៖ VOV5)

ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសវៀតណាមពីថ្ងៃទី២០-២១ ខែកក្កដា គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ទៅកាន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះក៏បង្ហាញពីការរំពឹងទុករបស់ភាគីទាំងពីរក្នុងការបន្តពង្រឹង និងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១៥មក។ នេះជាការបញ្ជាក់របស់លោក Dato Tan Yang Thai ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមថ្ងៃទី ១៩ កក្កដានេះ។

លោកឯកអគ្គរដ្ឋទូត Dato Tan Yang Thai បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងរឹងមាំ និងសំខាន់ជាមួយវៀតណាម; ទន្ទឹមនឹងនោះ ប្តេជ្ញារួមគ្នាអភិវឌ្ឍន៍ និងពង្រីកទំនាក់ទំនងនាពេលខាងមុខ។ តាមលោកឯកអគ្គរដ្ឋទូត បច្ចុបន្បន្ននេះ ប្រទេសទាំងពីរមានយន្តការគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (JCM) និងគណៈកម្មការចម្រុះម៉ាឡេស៊ី-វៀតណាមលើពាណិជ្ជកម្ម (JTC)។ តាមរយៈដំណើរទស្សនកិច្ចនៅវៀតណាមនេះរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ភាគីទាំងពីរអាចស្វែងយល់ពីវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការតាមរយៈការជំរុញការបង្កើតយន្តការគណៈកម្មការចម្រុះរវាងម៉ាឡេស៊ីនិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ