កិច្ចសហប្រតិបតិ្តការជាមួយអង្គការសហប្រជាជាតិជាអាទិភាពមួយនៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមគោរពតួនាទី ជាស្នូលនៃអង្គការសហប្រជាជាតិក្នុងការកសាងប្រព័ន្ធច្បាប់អន្តរជាតិ រក្សាសន្តិ ភាព រាំងស្កាត់ជម្លោះ ក៏ដូចជាទប់ទល់នឹងការសាកល្បងទូទាំងពិភពលោកផង ដែរ។
កិច្ចសហប្រតិបតិ្តការជាមួយអង្គការសហប្រជាជាតិជាអាទិភាពមួយនៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម - ảnh 1 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN)

នាថ្ងៃទី១២ ខែឧសភា នៅខេត្ត Ha Nam នៅខាងក្រៅមហាពិធីវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងនិងជាលេខាធិការប្រតិបត្តិគណៈកម្មាធិការសេដ្ឋ កិច្ចសង្គមតំបន់អាស៊ី-ប៉ាស៊ីហ្វិក (UNESCAP)។ នៅទីនេះ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមគោរពតួនាទី ជាស្នូលនៃអង្គការសហប្រជាជាតិក្នុងការកសាងប្រព័ន្ធច្បាប់អន្តរជាតិ រក្សាសន្តិ ភាព រាំងស្កាត់ជម្លោះ ក៏ដូចជាទប់ទល់នឹងការសាកល្បងទូទាំងពិភពលោកផង ដែរ។ លោកនាយករដ្ឋមន្រ្តីក៏បានអះអាងថា អង្គការសហប្រជាជាតិជាដៃគូ សំខាន់ជួរមុខរបស់វៀតណាមជានិច្ច ព្រមទាំងស្នើអោយ UNESCAP បន្តជំរុញ កម្មវិធីសហប្រតិបតិ្តការជាមួយវៀតណាម ដែលក្នុងនោះ UNESCAP នឹងពិគ្រោះ យោបល់សម្រាប់ដំណើរការកសាងនិងអនុវត្តគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមនានានៃវៀតណាម ជាពិសេសគឺគោលនយោបាយស្ដីពីការស្ដារនិងជំរុញ កំណើនសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាសន្តិសុខសង្គម និងការអភិវឌ្ឍ ដោយចីរភាព ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ហើយអនុវត្តន៍ប្រកប ដោយ ជោគជ័យនូវគោលដៅអភិវឌ្ឍដោយចីរភាព (SDGs) ផងដែរ។

        ចំណែកឯលោកស្រីអគ្គលេខាធិការរងនិងជាលេខាធិការប្រតិបត្តិ UNESCAP បានសម្ដែងនូវគោលបំណងថា វៀតណាមនឹងពង្រីកតួនាទីជា ប្រធានអាស៊ានឆ្នាំ២០២០ដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ាននិង UNESCAP អោយកាន់តែរីកចម្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ