កិច្ចសហប្រតិបតិ្តការជាមួយអាស៊ាននឹងជួយបង្កើនកិត្យានុភាពរបស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(VOVworld) - រុស្ស៊ីអះអាងថា នឹងសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយសមាគម
បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយ
សេចក្ដីថ្លែងការណ៍នេះក្រោយពីកិច្ចប្រជុំនាថ្ងៃទី២២ ធ្នូ អំពីការងារត្រៀមរៀបចំឲ្យ
សន្និសីទកំពូលរុស្ស៊ី-អាស៊ានឆ្នាំ២០១៦។សេចក្ដីថ្លែងការណ៍នេះបាន លើកច្បាស់
ថា កិច្ចសហប្រតិបតិ្តការដ៏ស្អិតរមួតជាមួយអាស៊ាន ជាសមាគមន៍ កំពុងឆ្ពោះទៅ
ការកសាងសហគមន៍មួយមានលក្ខណៈសមាហរណកម្មខ្ពស់និង បង្កើតឡើងយន្ត
ការសមាហរណកម្មសម្បូរបែប គឺជាទិសដៅមួយក្នុងចំណោម ទិសដៅស្នូលក្នុង
ការអនុវត្តន៍គោលមាគ៌ារបស់ប្រធានាធិបតីរុស្ស៊ីស្ដីអំពីការបង្កើន កិត្យានុភាពរបស់
ប្រទេសនេះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។រុស្ស៊ីក៏បានអះអាងនូវ ភាពចាំបាច់ក្នុងការ
អភិវឌ្ឍន៍កិច្ចសហប្រតិបតិ្តការជាមួយប្រទេសអាស៊ានក្នុងការ តស៊ូប្រឆាំងនឹងការ
សាកល្បងនិងការគំរាមកំហែងថ្មី ក៏ដូចជាប្រពៃណី ដែលមុនបង្អស់គឺលិទ្ធិភេរវ
កម្មនិងជ្រុលនិយម។
តាមគំរោង សន្និសីទកំពូលរុស្ស៊ី-អាស៊ាននឹងប្រព្រឹត្តទៅនាខែឧសភា ឆ្នាំ២០១៦
 នៅទីក្រុង Sochi របស់រុស្ស៊ី ក្រោមប្រធានបទរំលឹកខួបអនុស្សាវរីយ៍លើកទី២០
ទិវាចាប់ផ្ដើមជាផ្លូវការនៃទំនាក់ទំនងដៃគូសន្ទនារុស្ស៊ី-អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ