កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសមត្ថភាពជំនះពុះពារផលវិបាកពីគ្រាប់បែកមីននិងគ្រឿងផ្ទុះក្រោយសង្គ្រាមនៅវៀតណាម
(VOVWORLD) - ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះគឺជាមូលដ្ឋានសម្រាប់ MAG ក្នុងការចែករំលែកជំនាញបច្ចេក ទេសជាមួយ VNMAC តាមរយៈការបណ្តុះបណ្តាល ការកសាងប្រព័ន្ធគ្រប់គ្រងគុណភាពប្រកបដោយប្រសិទ្ធភាព រៀបចំដំណើរទស្សនកិច្ចនៅមូលដ្ឋានជាក់ស្តែង ដើម្បីបង្កើតឱកាសជួយភាគីទាំងពីរអភិវឌ្ឍន៍កាន់តែខ្លាំងក្លាជាង។
តំណាង VNMAC និង MAG វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (ប្រភព៖ vnmac.gov.vn) |
នារសៀលថ្ងៃទី ៧ ខែតុលា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC) និងអង្គការ Mines Advisory Group វៀតណាម (MAG Vietnam) ដែលជាអង្គការក្រៅរដ្ឋាភិបាល ចូលរួមសកម្មភាពកំចាត់មីនមនុស្សធម៌នៅវៀតណាមបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកសាងនិងពង្រឹងសមត្ថភាពក្នុងការជំនះពុះពារផលវិបាកដែលបណ្តាលពីគ្រាប់បែកមីននិងគ្រឿងផ្ទុះក្រោយសង្គ្រាមនៅវៀត ណាម។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះគឺជាមូលដ្ឋានសម្រាប់ MAG ក្នុងការចែករំលែកជំនាញបច្ចេកទេសជាមួយ VNMAC តាមរយៈការបណ្តុះបណ្តាល ការកសាងប្រព័ន្ធគ្រប់គ្រងគុណភាពប្រកបដោយប្រសិទ្ធភាព រៀបចំដំណើរទស្សនកិច្ចនៅមូលដ្ឋានជាក់ស្តែង ដើម្បីបង្កើតឱកាសជួយភាគីទាំងពីរអភិវឌ្ឍន៍កាន់តែខ្លាំងក្លាជាង។
អគ្គនាយក VNMAC លោក Tran Trung Hoa បានសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខានេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្លូវការរវាងភាគីទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំនះពុះពារផលវិបាកដោយសារគ្រាប់បែកមីន នៅវៀតណាម ដែលជាបុព្វបទសំខាន់ដើម្បីឱ្យភាគីទាំងពីរដំណើរការកិច្ចសហប្រតិបត្តិការជាក់ស្តែង៕