កិច្ចសហប្រតិបតិ្តការដ៏ស៊ីជំរៅរវាងរដ្ឋ California អាមេរិកជាមួយទីក្រុងហូជីមិញ

កិច្ចសហប្រតិបតិ្តការដ៏ស៊ីជំរៅរវាងរដ្ឋ California អាមេរិកជាមួយទីក្រុងហូជីមិញ - ảnh 1
អភិបាលរដ្ឋ California លោក Edmund Jerry Brown (ខាងឆ្វេង)ទទួលជួប
លេខាគណៈកម្មាធិការបក្សទីក្រុងលោក Le Thanh Hai (រូបថត៖chinhphu.vn)

(VOVworld) - នាព្រឹកថ្ងៃទី១៤ កក្កដា តាមម៉ោងតំបន់ នៅទីក្រុង Oakland របស់
អាមេរិក អភិបាលរដ្ឋ California លោក Edmund Jerry Brown បានទទួល ជួបសន្ទនា
ជាមួយគណៈប្រតិភូទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ដឹកនាំដោយលោក
 Le Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុង។នៅទីនេះ លោក Edmund Jerry
Brown មានគោលបំណង California មានកិច្ចសហប្រតិបតិ្តការយ៉ាងស៊ីជំរៅថែម
ទៀតជាមួយទីក្រុងហូជីមិញ។លោកក៏បានស្នើរឲ្យវៀតណាមនិយាយរួមនិងទីក្រុង
ហូជីមិញនិយាយដោយឡែកសកម្មចលនាអង្គភាពអាជីវកម្ម​និងប្រជាជន មាន
សកម្មភាពជាក់ស្ដែងសំដៅការពារបរិស្ថានធម្មជាតិ សន្សំសម្ចៃថាមពលនិងប្រ
ឆាំងបំរ៉ែបំរួលអាកាសធាតុ។រីឯលោក Le Thanh Hai មានគោលបំណងសហប្រតិ
បត្តិការជាមួយរដ្ឋ California ក្នុង កិច្ចការពារបរិស្ថាននិងក្នុងការទប់ទល់និងបន្ធូរ
ស្រាលការជះឥទ្ធិពលអសកម្មដោយបំរ៉ែបំរួលអាកាសធាតុចំពោះវៀតណាមក៏
ដូចជាទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ