កិច្ចសហប្រតិបត្តិការថាមពល ប្រេងឧស្ម័នគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម - រុស្ស៊ី

(VOVWORLD) - នេះជាការបញ្ជាក់អះអាងរបស់ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ក្នុងជំនួបជាមួយលោក Vitaly Markelov អនុប្រធានប្រតិ បត្តិនៃសម្ព័ន្ធក្រុមហ៊ុន Gazprom (នៃសហព័ន្ធរុស្ស៊ី) នាថ្ងៃទី ១៩ ខែធ្នូនៅទីក្រុងហាណូយ។ 
កិច្ចសហប្រតិបត្តិការថាមពល ប្រេងឧស្ម័នគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម - រុស្ស៊ី - ảnh 1ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ក្នុងជំនួបជាមួយលោក Vitaly Markelov អនុប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Gazprom 

ក្នុងជំនួបនេះ លោក Nguyen Van Binh បានបញ្ជាក់ថាបក្សនិងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីនិយាយរួមនិងជាមួយសម្ព័ន្ធក្រុមហ៊ុន Gazprom  និយាយដោយឡែក។ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Gazprom បន្តពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាមលើវិស័យប្រពៃណីដូចជា ការរុករកប្រេងនិងឧស្ម័ន ការធ្វើអាជីវកម្ម ការផ្គត់ផ្គង់ប្រេងឆៅ និងការពង្រីកវិស័យថ្មីៗ ដូចជា អគ្គិសនី និងឧស្ម័នរាវជាដើម។

ចំណែកឯលោក Vitaly Markelov អនុប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Gazprom បានសង្ឃឹមថា ខ្លួននឹងជាដៃគូសហប្រតិបត្តិការដែលមានកិត្យានុភាពមួយរបស់សហគ្រាសប្រេងនិងឧស្ម័នវៀតណាម ហើយទំនាក់ទំនងសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ