កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងអ៊ីស្រាអែលនឹងឈានចូលដំណាក់កាលថ្មី

កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងអ៊ីស្រាអែលនឹងឈានចូលដំណាក់កាលថ្មី - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់លៀងស្វាគមន៍ប្រធានាធិបតី អ៊ីស្រាអែល លោក Reuven Ruvi Rivlin

(VOVworld)-នាយប់ថ្ងៃទី២០មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់លៀងស្វាគមន៍ប្រធានាធិបតី
អ៊ីស្រាអែល លោក Reuven Ruvi Rivlin និងលោកជំទាវរួមទាំងគណៈប្រតិភូ ដែល
កំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។ អញ្ជើញថ្លែងមតិក្នុងពិធី លោក
 Tran Dai Quang បានគូសបញ្ជាក់ថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនង
ជាមួយអ៊ីស្រាអែល ជាដៃគូសំខាន់មួយរបស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា។
លោក Tran Dai Quang បានជឿជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម
និង អ៊ីស្រាអែលនឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីប្រកបដោយប្រសិទ្ធភាព
ដើម្បី​ ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ ប្រធានាធិបតី
អ៊ីស្រា អែល លោក Reuven Ruvi Rivlin បានឲ្យដឹងថា អ៊ីស្រាអែលត្រៀមខ្លួនជាស្រេច
ដើម្បី ផ្លាស់ប្តូរចំណេះវិជ្ជានិងចែករំលែកបទពិសោធន៍លើវិស័យដែលអ៊ីស្រាអែលមាន
 ប្រៀបខ្លាំងសំដៅឆ្លើយតបនូវតម្រូវការលើវិស័យដែលវៀតណាមកំពុងផ្តោតការ
យកចិត្តទុកដាក់។ តាមនោះ ជម្រុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ទំនាក់ទំនង
ទ្វេភាគីនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ