កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងទីក្រុង Phu Quoc និងខេត្តកំពត កម្ពុជា

(VOVWORLD) - នាថ្ងៃទី ២៨ ខែកក្កដា សន្និសីទបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំ (២០១៩ - ២០២១) និងទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំក្រោយ រវាងខេត្ត Kien Giang និងខេត្តកំពត បានប្រព្រឹត្តទៅនៅខេត្តកំពត។

កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងទីក្រុង Phu Quoc និងខេត្តកំពត កម្ពុជា - ảnh 1លោក Lam Minh Thanh ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Kien Giang និង
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតចុះហត្ថលេខាលើរបាយការណ៍បឋមស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល៣ឆ្នាំ ២០១៩-២០២១ និងទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំបន្ទាប់។ (រូបថត៖ VOV)
ថ្លែងមតិក្នុងសន្និសីទ លោក Lam Minh Thanh ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Kien Giang បានឲ្យដឹងថា៖
“ថ្នាក់ដឹកនាំខេត្តទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធដើម្បីដឹកនាំស្ថាប័នគ្រប់ លំដាប់ថ្នាក់នៃខេត្តទាំងពីរ ឲ្យខិតខំប្រឹងប្រែងអនុវត្តន៍ឲ្យបានល្អនូវខ្លឹមសារនៃឯកសារ ដែលបានចុះហត្ថលេខារវាងខេត្តទាំងពីរ ដើម្បីពង្រឹងការការពារជាតិសន្តិសុខ; ជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម; ធានាស្ថិរភាពនៃខេត្តនីមួយៗ; លើកកំពស់ជីវភាព ខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន រក្សារឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពសន្តិ សុខនៅតាមតំបន់ព្រំដែន រក្សារឹងមាំនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព ប្រពៃណីដ៏ យូរអង្វែងរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា”។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា លទ្ធផលវិជ្ជមានដែលភាគី ទាំងពីរសម្រេចបាននាពេលកន្លងមក បានរួមចំណែកក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរ បង្កលក្ខខណ្ឌអំណោយ
ផលសម្រាប់ខេត្តទាំងពីរដើម្បីបន្តសម្រេចជំហានវឌ្ឍនភាពថ្មីៗ។
“អង្គសន្និសីទ្ធបានវាយតម្លៃខ្ពស់ចំពោះគុណូបការៈ និងការខិតខំប្រឹងប្រែង របស់ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរ ស្ថាប័ន ពាក់ព័ន្ធ និងប្រជាពលរដ្ឋនៃខេត្តទាំងពីរ ដែលបានរួមចំណែកយ៉ាងសកម្ម និងធំធេង ក្នុងការរក្សារឹងមាំនូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវប្បធម៌ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទ្វេភាគី ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ការយល់ដឹង និងការជួយគាំទ្រគ្នាទៅវិញទៅមក ដូចជាបងប្អូន សំដៅលើក ស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃខេត្តទាំងពីរ ឲ្យកាន់តែមានភាពរីកចម្រើននា ពេលអនាគតផងដែរ”។
ក្នុងសន្និសីទនេះ លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពតបានឲ្យ ដឹងថា ខេត្ត Kien Giang និងខេត្តកំពតបានសម្របសម្រួលគ្នាធ្វើការពិនិត្យដីជាក់ស្ដែង ហើយត្រៀមរៀបចំលក្ខខណ្ឌចាំបាច់ឆ្ពោះទៅរកការកសាងខ្សែទេសចរណ៍តាមផ្លូវ សមុទ្ររវាងទីក្រុងកោះ Phu Quoc និងខេត្តកំពត។ មុននោះ ភាគីទាំងពីរ បានជួយ សម្រួលដល់អាជីវកម្មទេសចរណ៍ Kien Giang និងអាជីវកម្មទេសចរណ៍ខេត្ត កំពត ក្នុងការបើកដំណើរទេសចរណ៍ ដើម្បីនាំភ្ញៀវទេសចរមកទស្សនាតាមផ្លូវគោកតាមរយៈ ច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien - ព្រែកចាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ