កិច្ចសហប្រតិបត្តិការបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស

នាថ្ងៃទី ៣ មេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទជាតិ ស្ដីពីការបង្ការ 
ប្រឆាំងនឹងជំងឺឆ្លង់ផ្សេងៗ ពីសត្វទៅមនុស្ស។ ថ្លេងមតិនៅទីនេះ ដំណាង​អង្គការ​អន្តរជាតិនានា ដូចជា÷ អង្គការសុខាភិបាលពិភពលោក ស្ថានទូតអាមេរិកប្រចាំនៅ
វៀតណាម អង្គការពេទ្យសត្វពិភពលោក រួមជាមួយដៃគូ អង្គការក្រៅ​រដ្ឋាភិបាល​ប្រចាំនៅវៀតណាម បានវាយតំលៃយ៉ាងខ្ពស់ នូវបណ្ដាលទ្ធផលដែលវៀតណាម
ទទួលបាន ក្នុងការងារបង្ការ ប្រឆាំងជំងឺឆ្លងពីសត្វទៅមនុស្ស។ ពិសេស វៀតណាម​ទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ជំងឺ SARS  ជំងឺផ្ដារសាយ​បក្សារ​បក្សី និង 
HIV/ AIDS …ជាដើម។ ប៉ុន្តែ ដើម្បីដោះស្រាយរាល់បញ្ហាដែល​បានដាក់ចេញ ​ក្នុង​ការងារបង្ការ ប្រឆាំងជំងឺឆ្លងពីសត្វទៅមនុស្ស លោក David B.Shear ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំនៅវៀតណាមបានអោយដឹងថា÷

          “ យើងត្រូវកត់សម្គាល់ និងជំរុញ​ទំនាក់ទំនងរវាងវិស័យ​ផ្សេងៗជាច្រើន ដើម្បី
ដោះ​ស្រាយការគំរាមគំហែងនានា របស់ជំងឺឆ្លងពីសត្វទៅមនុស្ស ​បង្កើតកិច្ចសហប្រ
តិបត្តិការ​រួមអំពីជំនាញ ឯកទេស…ជាដើម៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ