កិច្ចសហប្រតិបត្តិការប្រេងឧស្ម័នរវាងវៀតណាមនិងរុស្ស៊ី

កិច្ចសហប្រតិបត្តិការប្រេងឧស្ម័នរវាងវៀតណាមនិងរុស្ស៊ី - ảnh 1
កិច្ចសហប្រតិបត្តិការប្រេងឧស្ម័នរវាងវៀតណាមនិងរុស្ស៊ី

(VOV)_​​នៅក្នុងជំនួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុនភាគហ៊ុន ​Zarubezneft
( រុស្ស៊ី) លោក Kudryashov Sergey Ivanovich នាថ្ងៃទី១៦មិនា ​ឧបនាយករដ្ឋមន្ត្រីលោក 
Trinh Dinh Dung បានអះអាងថា៖ វិស័យរករក​ និងធ្វើអាជីវកម្មប្រេងឧស្ម័ន ជាឧត្តម
ភាពក្នុងកិច្ចសហប្រតិបត្តិការរវាងវៀត​ណាមនិងរុស្ស៊ី។ ក្នុងរយៈពេលកន្លងទៅ រដ្ឋាភិ
បាលនៃប្រទេសទាំងពីរ ជានិច្ច​កាលបង្កលក្ខណះងាយស្រួល ដើម្បីកិច្ចសហប្រតិបត្តិ
ការរវាងក្រុមហ៊ុនភាគហ៊ុន Zarubezneft និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម
 ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព រួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច 
សង្គមកិច្ចនៃ​ប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ក៏បានថ្លែង
ថា៖ ​ប្រទេសទាំងពីរត្រូវជំរុញខ្លាំងថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការក្នុងវិស័យ
ថាមពល ជាពិសេសគឺក្នុងវិស័យប្រេងឧស្ម័ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ