កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្មនិងថាមពលរវាងវៀតណាមនិងអង់គ្លេស

(VOVWORLD) -  តាមសំណើររបស់ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Dang Hoang An ទើបមានជំនួបពិភាក្សាការងារជាមួយលោក Gareth Ward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាមដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងថាមពលរវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្មនិងថាមពលរវាងវៀតណាមនិងអង់គ្លេស - ảnh 1អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Dang Hoang An ក្នុងជំនួបពិភាក្សាការងារជាមួយលោក Gareth Ward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាម

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងអង់គ្លេស (UKVFTA) កំពុងមានប្រសិទ្ធិភាពនិងត្រូវបានអនុវត្តជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ គឺមានអត្ថន័យធំធេងដោយរំពឹងថា នឹងក្លាយជាកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងល្អប្រពៃ លើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងអង់គ្លេស។

កិច្ចសហប្រតិបតិ្តការផ្លាស់ប្តូរសំខាន់មួយទៀត នៅក្នុងអង្គប្រជុំនោះគឺការដែលចក្រភពអង់គ្លេសចង់សម្របសម្រួលជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ដើម្បីរៀបចំការសន្ទនាតាមអ៊ិនធឺរណេតលើវិស័យអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដែលគ្រោងធ្វើនៅរសៀលថ្ងៃទី ២៤ ខែកុម្ភ ឆ្នាំ ២០២១) និង “ការសន្ទនាតាមអ៊ិនធឺរណេតស្តីពីការផ្ទេរប្តូរថាមពលនៅវៀតណាមក្នុងក្របខ័ណ្ឌនៃ COP២៦” គ្រោងនឹងធ្វើឡើងនៅដើមខែមីនាឆ្នាំ ២០២១។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាបន្តស្រាវជ្រាវទិសដៅសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងវិស័យថាមពលកកើតឡើងវិញ ហើយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលនិងគាំទ្រដល់ភ្នាក់ងារនិងសហគ្រាសពាក់ព័ន្ធនៃភាគីទាំងពីរក្នុងការផ្លាស់ប្តូរតាមតម្រូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ