កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគគឺជាកំលាំងចលករសម្រាប់ទំនាក់ទំនងវៀតណាម - អាមេរិក

(VOVWORLD) -  នាថ្ងៃទី ២៦ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក  Pham Binh Minh បានអញ្ជើញទទួលជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេ រិកលោក Mike Pompeo ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទីពីរ នៅថ្ងៃទី ២៧ និង២៨ ខែកុម្ភៈ។

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគគឺជាកំលាំងចលករសម្រាប់ទំនាក់ទំនងវៀតណាម - អាមេរិក - ảnh 1ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompe

នៅក្នុងជំនួបសន្ទនា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការដែលអាមេរិកនិងកូរ៉េខាងជើងបានជ្រើសរើស វៀតណាម ជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំកំពូលលើកទី ២ ព្រមទាំង សម្តែងសេចក្តីសង្ឃឹមថាកិច្ចប្រជុំនេះនឹងទទួលជោគជ័យ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompe បានថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ចំពោះ វៀតណាមដែលបានផ្តល់កន្លែងសំរាប់កិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទី ២ ហើយសង្ឃឹមថាវៀតណាមនឹងបន្តរួមចំណែកដ៏វិជ្ជមានក្នុងដំណើរការ គ្មាននុយ ក្លេអ៊ែរនិងបង្កើតសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។

ធ្វើការផ្លាស់ប្តូរមតិអំពីទំនាក់ទំនងទ្វេភាគី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងថា: វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អាមេរិក និងសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ នឹងបន្តរួមចំណែកសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ នៅលើវិស័យដទៃទៀតដូចជា ការបោសសម្អាតមីន ការជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំជាដើម។ ចំណែកឯរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអះអាងថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ដល់ភាពជាដៃគូលើគ្រប់វិស័យ ជាមួយវៀតណាម ហើយនឹងបន្តសហការជាមួយវៀតណាមដើម្បីជំរុញទំនាក់ទំនងទ្វេភា គីឲ្យកាន់តែប្រកបដោយប្រសិទ្ធភាពនាពេលអនាគត។

ស្តីពីបញ្ហាក្នុងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាដូចគ្នានោះ រដ្ឋមន្ត្រីលោក Pham Binh Minh បានវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់សហរដ្ឋអាមេរិកក្នុងកិច្ច សហប្រតិបត្តិការផ្តួចផ្តើម LMI  និងស្នើឲ្យសហរដ្ឋអាមេរិកនៅតែបន្តគាំទ្រតួនាទីជាមជ្ឈមណ្ឌលនិងសាមគ្គីរបស់អាស៊ាន ជាពិសេស ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិកផងដែរ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងបញ្ជាក់ឡើងវិញ អំពីការគាំទ្ររបស់ខ្លួនចំពោះការដោះស្រាយជម្លោះនៅសមុទ្រខាងកើត ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS); អនុវត្តន៍ឱ្យបានពេញលេញ និងមានប្រសិទ្ធ ភាពនូវសេចក្តីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រខាងកើត (DOC)  ឲ្យបានគ្រប់ជ្រុងជ្រោយ និងជំរុញការបញ្ចប់ឱ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)  រួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ