កិច្ចសហប្រតិបត្តិការភាពជាដៃគូថាមពល វៀតណាម-ដាណឺម៉ាក ដំណាក់កាល ២០២០-២០២៥
(VOVWORLD) - កម្មវិធីនេះមានដើមទុន ODA សរុបប្រហែល ៨,៩៦ លានដុល្លារអាមេរិក ជាមួយនឹងគោលដៅរួមគឺជួយវៀតណាមក្នុងការកសាងដំណើរការអភិវឌ្ឍន៍កាបូនទាបសម្រាប់វិស័យថាមពល។
រូបថត៖ Ngọc Hà/TTXVN |
កម្មវិធីភាពជាដៃគូថាមពលវៀតណាម - ដាណឺម៉ាក សម្រាប់ដំណាក់កាល ២០២០ - ២០២៥ (ហៅកាត់ថា កម្មវិធី DEPP3) ត្រូវបានគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ហើយម្ចាស់គម្រោងគឺនាយកដ្ឋានសន្សំថាមពលនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបើកកិច្ចប្រជុំ គណៈកម្មាធិការដឹកនាំលើកដំបូង នាថ្ងៃទី ១៩ មេសា នៅទីស្នាក់ការក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Dang Hoang An និងឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅ វៀតណាម Kim Højlund Christensen។
កម្មវិធីនេះមានដើមទុន ODA សរុបប្រហែល ៨,៩៦ លានដុល្លារអាមេរិក ជាមួយនឹងគោលដៅរួមគឺជួយវៀតណាមក្នុងការកសាងដំណើរការអភិវឌ្ឍន៍កាបូនទាបសម្រាប់វិស័យថាមពល។ ប្រការនេះ បញ្ជាក់ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរួមចំណែកកំណត់ថ្នាក់ជាតិ (NDC) តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ពង្រឹងគោលដៅ NDC និងពង្រឹងដំណោះស្រាយពាក់ព័ន្ធនៅឆ្នាំ ២០២៥។
នៅក្នុងកិច្ចប្រជុំនេះ តំណាងអង្គភាពដែលចូលរួមក្នុងការអនុវត្តកម្មវិធី DEPP3 រួមមាន នាយកដ្ឋានអគ្គិសនីនិងថាមពលកកើតឡើងវិញ អាជ្ញាធរនិយតកម្មអគ្គិសនី នាយកដ្ឋានសន្សំថាមពលនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព និងនាយកដ្ឋានថាមពលដាណឺម៉ាក បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ ២០២១ នៃកម្មវិធី DEPP3 និងផែនការសកម្មភាពឆ្នាំ ២០២២ នៃកម្មវិធី។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា ខ្លួននឹងបន្តសម្របសម្រួលជាមួយទីភ្នាក់ងារថាមពលដាណឺម៉ាកនិងស្ថានទូតដាណឺម៉ាក ក្នុងការអនុវត្តផែនការឆ្នាំ ២០២២ របស់កម្មវិធី DEPP3 ស្របតាមខ្លឹមសារដែលបានអនុម័ត៕