កិច្ចសហប្រតិបត្តិការមេគង្គ - កូរ៉េខាងត្បូង៖ ផ្តល់អាទិភាពជួយឧបត្ថម្ភដល់ប្រទេសជាសមាជិកដើម្បីជំនះគ្រាលំបាក
(VOVWORLD) - កិច្ចប្រជុំនេះដឹកនាំដោយឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសនិងតំណាងប្រទេស ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម។
ដ្ឋមន្ត្រីការបរទេស វៀតណាម លោក Bui Thanh Son |
តបតាមការអញ្ជើញ របស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី ៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Bui Thanh Son បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ-កូរ៉េខាងត្បូង លើកទី ១១ តាមទម្រង់អនឡាញ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសនិងតំណាងនៃប្រទេសឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានគូសបញ្ជាក់អំពីទិសដៅសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលក្នុងនោះអាទិភាពចម្បងសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង នាពេលខាងមុខនេះ គឺជួយឧបត្ថម្ភដល់ប្រទេសជាសមាជិកដើម្បីជំនះរាល់ការលំបាកនាពេលបច្ចុប្បន្ន។ អាស្រ័យហេតុនេះ លោករដ្ឋមន្ត្រីបានស្នើខ្លឹមសារសំខាន់ៗចំនួន ៤ រួមមាន៖ ការត្រួតពិនិត្យជំងឺរាតត្បាតតាមរយៈការធានាថា ប្រទេសនានាទទួលបានវ៉ាក់សាំង ទាន់ពេលវេលានិងសមធម៌; ការចែករំលែកបទពិសោធន៍និងការផ្ទេរបច្ចេកវិទ្យាដើម្បីគាំទ្រដល់ប្រទេសមេគង្គក្នុងការផលិតវ៉ាក់សាំងក្នុងស្រុក; កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថលនិងការកសាងសេដ្ឋកិច្ចឌីជីថល ជាពិសេសការរៀបចំ “វេទិកាឌីជីថលនិងបៃតង មេគង្គ - កូរ៉េខាងត្បូង”, ការបង្កើតវិបផតថល SMEs មេគង្គ - កូរ៉េខាងត្បូង ដើម្បីគាំទ្រដល់អាជីវកម្មមេគង្គនិងកូរ៉េខាងត្បូង តភ្ជាប់ការទទួលបានព័ត៌មានការបង្កើនជំនាញឌីជីថល ការប្រើប្រាស់ប្រកបដោយនិរន្តរភាពធនធានទឹកទន្លេមេគង្គ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ បណ្តារដ្ឋមន្ត្រីបានអនុម័តលើសេចក្តីថ្លែងការណ៍របស់សហប្រធាននិងបានឯកភាពគ្នាធ្វើការយ៉ាងជិតស្និទ្ធដើម្បីរៀបចំកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូង លើកទី ៣ ប្រកបដោយជោគជ័យនៅខែតុលាឆ្នាំ ២០២១៕